សមត្ថកិច្ចឃាត់ខ្លួន ពលរដ្ឋខ្មែរ២នាក់និងជនជាតិថៃម្នាក់ រត់ពន្ធបារីគេចពន្ធឆ្លងដែន

ចែករំលែក៖

ប្រទេសថៃ ៖ពលរដ្ឋខ្មែរ២នាក់និងជនជាតិថៃម្នាក់រត់ពន្ធបារីឆ្លងដែនត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២២ នេះ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ អាជ្ញាធរ ប្រទះឃើញ​រថយន្ត​គួរឲ្យសង្ស័យ​ម៉ាក​អ៊ី​ស៊ូ​ហ្ស៊ុ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ យ៉ថ៨៦១២ នគររាជ​សីមា ស្ថិតក្នុង​ចំណុច​ខៅ​ឡាក់​ឆាង ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្តស្រះកែវ។
តាមការស៊ើបអង្កេត បានរកឃើញថា ជនជាតិថៃម្នាក់ និងខ្មែរ២នាក់ កាន់បាវពណ៌ក្រហម ដែលមានបារីគេចពន្ធ ចំនួន ២៤០សុងនៅខាងក្រោយរថយន្ត ភីកអាប់។
តាមការសាកសួរម្ចាស់រថយន្ត បានឲ្យដឹង​ថា​គេ​ជួល​ខ្មែរ​ឲ្យ​យក​បារី​នៅ​ព្រំដែន បញ្ជូនទៅ Khao Luk Chang ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។
ប្រភពបញ្ជាក់ថាៈសមត្ថកិច្ច​បាន​ឃាត់ខ្លួន​វត្ថុ​តាង​ទាំងអស់​បានបញ្ជូន​មក​កាន់​ប៉ុស្តិ៍​នគរបាល​តា​ប្រាយ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់៕ហេតុការខាងលើនេះអ្នកសារព័ត៏មានមិនទាន់បានទទួលព័ត៏មានពីមន្ត្រីកុងសុលប្រចាំខេត្តស្រះកែវ(ថៃ)នៅឡើយមិនមានលេខទំនាក់ទំនង៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print