ប្រទេសថៃ ៖ពលរដ្ឋខ្មែរ២នាក់និងជនជាតិថៃម្នាក់រត់ពន្ធបារីឆ្លងដែនត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២២ នេះ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ អាជ្ញាធរ ប្រទះឃើញរថយន្តគួរឲ្យសង្ស័យម៉ាកអ៊ីស៊ូហ្ស៊ុ ពណ៌ខ្មៅ ពាក់ស្លាកលេខ យ៉ថ៨៦១២ នគររាជសីមា ស្ថិតក្នុងចំណុចខៅឡាក់ឆាង ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។
តាមការស៊ើបអង្កេត បានរកឃើញថា ជនជាតិថៃម្នាក់ និងខ្មែរ២នាក់ កាន់បាវពណ៌ក្រហម ដែលមានបារីគេចពន្ធ ចំនួន ២៤០សុងនៅខាងក្រោយរថយន្ត ភីកអាប់។
តាមការសាកសួរម្ចាស់រថយន្ត បានឲ្យដឹងថាគេជួលខ្មែរឲ្យយកបារីនៅព្រំដែន បញ្ជូនទៅ Khao Luk Chang ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។
ប្រភពបញ្ជាក់ថាៈសមត្ថកិច្ចបានឃាត់ខ្លួនវត្ថុតាងទាំងអស់បានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលតាប្រាយដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ហេតុការខាងលើនេះអ្នកសារព័ត៏មានមិនទាន់បានទទួលព័ត៏មានពីមន្ត្រីកុងសុលប្រចាំខេត្តស្រះកែវ(ថៃ)នៅឡើយមិនមានលេខទំនាក់ទំនង៕
ដោយ៖ វណ្ណា