ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមការងារសម្អាតប្រាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ទី និង លោក ឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ និងសមាសជិកក្រុមការងារ ចំនួន ១៥រូប ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះត្រួតពិនិត្យវឌ្ឍនភាពការងារ ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ជុំទី៩ និង ជុំទី១០ ។
ការងារត្រូវអនុវត្តបន្ត :
១ បន្តការស៊ើបអង្កតបទល្មើសសម្អាតប្រាក់ លើករណី ធ្ងន់ធ្ងរ និងករណីធម្មតា នៅជុំទី៩ អនុវត្តន៍ជាប្រចាំ
២ បន្តការស៊ើបអង្កេតសម្អាតប្រាក់ លើករណីគ្រឿងញៀនថ្មីៗ នៅជុំី១០
៣ កំណត់រៀងរាល់ ២សប្តាហ៍ ត្រូវកិច្ចប្រជុំម្តង នៅសប្តាហ៍ទី២ នៃខែមួយៗ ៕
...
ដោយ ស សម