ខេត្តស្ទឹងត្រែង៖​ ជំរុញលើកកម្ពស់សេវាកម្មស្នាក់នៅ តាមរយៈការបណ្តុះបណ្តាលជំនាញគេហកិច្ច!

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​សុក្រ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖​ ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែឧសភា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកុច្ច ហូកា  និងមានគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP បានបើកវគ្គបណ្ដុះបណ្ដាលហូកា “ជំនាញគេហកិច្ច” ដល់បុគ្គលិកដែលបម្រើការក្នុងសេវាកម្មស្នាក់នៅផ្នែកគេហកិច្ច (អ្នករៀបចំបន្ទប់)ក្នុងទីរួមខេត្ត ចំនួន ១៤នាក់ ស្រី ០៩នាក់។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ វគ្គបណ្តុះបណ្ដាលខាងលើមានរយះពេល ០៦ថ្ងៃ ដែលបណ្ដុះបណ្ដាលផ្ទាល់ដោយគ្រូបង្គោលមន្ទីរខេត្តស្ទឹងត្រែងចំនួន ០៤ថ្ងៃ និងមានការចូលរួមចែករំលែកបទពិសោធន៍ពីគ្រូបង្គោលមន្ទីរខេត្តព្រះវិហារ ចំនួន ០២ថ្ងៃផងដែរ។

ជាលទ្ធផល ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលសិក្ខាកាមបានយល់ដឹងពី (១) តួនាទីក្នុងផ្នែកគេហកិច្ច (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) ឧបករណ៍និងសម្ភារគេហកិច្ច (៥) ក្រណាត់និងពូក (៦) សំអាតនិងបម្រើសេវាកម្មបន្ទប់ភ្ញៀវ (៧) រៀបចំសម្រាប់វេនបន្ទា (៨) ប្រព័ន្ធរាយការណ៍ (៩) ផ្តល់សេវាកម្មគេហកិច្ចបន្ថែម (១០) សំអាតទីសាធារណៈ (១១) នីតិវិធីបោកគក់ និង (១២) ផ្តល់សេវាកម្មបោកគក់សំលៀកបំពាក់ភ្ញៀវ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print