ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណារៀបចំប្រារព្ធទិវាសេរីភាពព័ត៌មានពីភពលោកក្រោមប្រធានបទ សិទ្ធិទទួលព័ត៌មាន ជាសិទ្ធិរបស់អ្នក ក្រោមអធិបតីភាពលោក កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ក្នុងរបាយការណ៍របស់ក្លិបអ្នកការសែតកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០១៦នេះទិវាសេរីភាពព័ត៌មានត្រូវបានធ្វើឡើងដើម្បីផ្តល់វេទិការពិភាក្សាជាមួយដំណាងស្ថាប័នព័ត៌មាន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលដើម្បីបានពិភាក្សាបញ្ហាប្រឈមដែលកំពុងជួបប្រទះ និងបញ្ហានានាពាក់ព័ន្ធជាមួយសិទ្ធិទទួលព័ត៌មាន និងសេរីភាពទទួលព័ត៌មាន។
មានអ្នកកាសែតជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់បានចូលរួមនៅក្នុងពិធីនេះដើម្បីចែករំលែកនូវការយល់ឃើញនូវទស្សនៈវិស័យរបស់ពួកគេទាក់ទងនិងស្ថានភាពនៃសេរីភាពក្នុងការបញ្ចេញមតិសេរីភាពព័ត៌មាន សិទ្ធិទទួលព័ត៌មាន ក៏ដូចជាផ្តល់អនុសាសន៍ដើម្បីកែប្រែស្ថានភាពនេះឲ្យកាន់តែប្រសើរឡើង៕
ដោយ៖ ប្រាថ្នា