រថយន្តលុច្សសីុស៤៧០ ពណ៍ស បុកអ្នកបើកម៉ូតូស្លាប់ម្នាក់នៅខាងមុខផ្ទះលោកអភិបាលខេត្តកំពង់ចាម រួចបើករត់បាត់ស្រមោល

ចែករំលែក៖

ខេត្តកំពង់ចាមៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗដោយត្រូវរថយន្តលុច្សសីុស៤៧០ ពណ៍ស មិនចាំស្លាក លេខ បុកពេញទំហឹងទាំងកណ្តាលស្បៃរាត្រីកាល វេលាម៉ោង១១ៈ១០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងមុខផ្ទះលោកអភិបាលខេត្តកំពង់ចាម ក្នងសង្កាត់សំបួរមាស ក្រុង_ខេត្តកំពង់ចាម។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ធួន ម៉ានិត ភេទប្រុស អាយុ៤៧ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុង_ខេត្តកំពង់ចាម ។
ប្រភពបន្តឲ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូម្នាក់ឯង ក៏ត្រូវរថយន្តខាងលើបើកបុកតែម្តង ប៉ុន្តែករណីហេតុការនេះគ្មានអ្នកណាដឹងថាជនរងគ្រោះនិងរថយន្តបង្ករបើកបរក្នុងទិសដៅទៅណាទេ ព្រោះបន្ទាប់ពីឮសំលេងបុកទើបមានអ្នកចេញមកឃើញ ហើយបញ្ជាក់ថារថយន្តបង្ករមានម៉ាក លុច្សសីុស ៤៧០ ពណ៍ស តែមើលស្លាកលេខមិនទាន់ ហើយក្រោយកើតហេតុរថយន្តបង្កបានបើកបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានចះុទៅត្រួតពិនិត្យនិងវាស់វែងតាមជំនាញ ដើម្បីស្រាវជ្រាវរកអ្នកបើករថយន្តបង្កនាំខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់។

ទោះជាយ៉ាងណាប្រភពពីសមត្ថកិច្ចនគរបាលចរាចរបានបង្ហើបឲ្យដឹងថា គេមានតំរុយពីអ្នកបើកបររថយន្តបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យស្លាប់នោះហើយ៕

image image image image

​ ដោយៈ. វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print