ឧបការីអាមេរិកជួបពិភាក្សា ជាមួយតំណាងតាលីបង់ស្តីពីសិទ្ធិរបស់ស្ត្រី

ចែករំលែក៖

ឧបការីអាមេរិក បានបញ្ជាក់ពីគៅលជំហនៅក្នុងការជំរុញសិទ្ធិរបស់ស្ត្រីនិងកុមារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អាចវិលត្រឡប់មកកាន់សាលារៀន ក៏ដូចជាចូលធ្វើការវិញដូចដើម។

កាលពីថ្ងៃទី ២១ខែឧសភា ឧបការីអាមេរិកទទួលបន្ទុកកិច្ចការអាហ្វហ្គានីស្ថាន លោក Thomas West បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលតាលីបង់ លោក Amir Khan Mutaqi ស្តីពីសិទ្ធិរបស់ស្ត្រីនិងកុមារី។
នៅក្នុងជំនួបពិភាក្សា លោក Thomas West បានបញ្ជាក់ ពីការជំទាស់ទៅលើគោលនយោបាយរបស់រដ្ឋាភិបាលតាលីបង់ ទៅលើស្ត្រីនិងកុមារី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅក្នុងការប្រកាសលើបណ្តាញសង្គម Twitter ក្រោយជំនួបពិភាក្សានៅក្នុងប្រទេសកាតារ ឧបការីអាមេរិក បានជំរុញឲ្យក្រុមតាលីបង់ ឲ្យស្ត្រីនិងកុមារីបានចូលសាលារៀនវិញ ក៏ដូចជាទៅធ្វើការដូចដើម។
តាលីបង់បានឡើងកាន់អំណាចដឹកនាំអាហ្វហ្គានីស្ថានវិញ នៅខែសីហាឆ្នាំ២០២១ ក្រោយពេលអាមេរិក ប្រកាសដកទាហានចេញពីអាហ្វហ្គានីស្ថាន ។ ក្រោយឡើងកាន់អំណនាចរដ្ឋាភិបាលតាលីបង់បានបន្តអនុវត្តការរិតត្បិត ទៅលើស្ត្រី ដោយមិនអនុញ្ញាតិឲ្យទៅធ្វើការឬ ទៅសាលារៀនដូចកាលពីមុន៕

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print