​យុវជន​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ​ បាន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ រេ​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​៤​ផ្ទាំង​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ​ បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង​រង​ការ​ខូចខាត​ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ កែង​នឹង​ផ្លូវ​លេខ​២៩៤​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌចំការមន​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​គោលដៅ​ពិ​និ​ត​ជាតិ​អា​គុល​នៅ​ចំណុច​មុខ​វិទ្យាល័យ​បឹង​ត្របែក​ ឃាត់​បាន​ទាំង​រថយន្ត​បង្ក​និង​ម្ចាស់​។

​តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កា​មេ​រី​បា​ឡែ​ន​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2I-7233​ បើកបរ​ដោយ​យុវជន​ម្នាក់​ស្រវឹងស្រា​ឡើង​ជោគ​ជាំ​ ដោយ​បើកបរ​តាម​ប​ណ្តោ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ពេល​មក​ដល់​កន្លែង​កើ​តេ​ហ​តុ​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឱ្យ​បាក់បែក​អស់​ចំនួន​៤​ផ្ទាំង​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​គោលដៅ​ពិនិត្យ​ជាតិ​អា​គុល​នៅ​ចំណុច​មុខ​វិទ្យាល័យ​បឹង​ត្របែក​ ក៏​បាន​ឃាត់​បាន​ទាំង​រថយន្ត​បង្ក​និង​ម្ចាស់​តែ​ម្ដង​ ។​

​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​ និង​យក​រថយន្ត​បង្ក​រួម​ទាំង​ម្ចាស់​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​ ៕​

IMG_2215

IMG_2220

IMG_2224

IMG_2209

ដោយ៖ ជី​ម​ ភា​រ៉ា​ ដង្កោ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print