ស្ថានទូតចិន : ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរត្រូវបានតភ្ជាប់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២  ផេកស្ថានទូត សាធារណរដ្ឋ ប្រជាមានិតចិន បានបញ្ជាក់អោយដឹងថា, យោងតាមព័ត៌មានរបស់សារព័ត៌មានChina News Serviceបានឱ្យដឹងថា នាថ្ងៃទី២២ខែឧសភា ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលវិនិយោគសាងសង់ដោយភាគីចិន ត្រូវបានតភ្ជាប់ទាំងស្រុង។ ផ្លូវរត់ក្នុងតំបន់ហោះហើរមានប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ។ ក្នុងអំឡុងពេលនៃការសាងសង់ វិស្វករបានជម្នះលើផលប៉ះពាល់មិនអំណោយផលដូចជា ជំងឺកូវីដ សីតុណ្ហភាពខ្ពស់ ភ្លៀងធ្លាក់ កង្វះខាតរូបធាតុ និងរយៈពេលយូរក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាដើម បាននាំយកឧបករណ៍បរិក្ខាជំនាញ បានជួយលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការដ្ឋានគួរឱ្យកត់សម្គាល់ និងព្រមទាំងសម្រេចបានការងារមុនពេលកំណត់។

 

ស្ថានទូតចិនបន្តថា, គម្រោងខាងលើនេះមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងមានចម្ងាយ៥១គីឡូម៉ែត្រពីក្រុងសៀមរាប អាកាសយានដ្ឋានខាងលើនេះគ្របដណ្តប់លើផ្ទៃដីចំនួន៧០០ហិកតា ជាមួយនឹងដីអភិវឌ្ឍអាជីវកម្មដែលនៅជុំវិញមានផ្ទៃដីចំនួន១០០០ហិកតា និងផ្លូវថ្នល់ប្រើប្រាស់ជាពិសេសនៅក្នុងអាកាសយានដ្ឋានដែលមានប្រវែង២៤.៥គីឡូម៉ែត្រផ្សេងទៀតត្រូវបានចាត់ទុកជាផ្នែកមួយនៃគម្រោងអាកាសយានដ្ឋានដែលអាចដំណើរការដោយឯករាជ្យ​​ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែ​តុលាឆ្នាំ​២០២៣។ គម្រោងខាងលើនេះត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានចុះបញ្ជីរួមគ្នាក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនចិនចំនួន៣គឺក្រុមហ៊ុនYunnan Investment Group, ក្រុមហ៊ុនYunnan Construction and Investment Group និងក្រុមហ៊ុនYunnan Airport Group។ នេះបានជួយកែលម្អកម្រិតហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បង្កើតឱកាសការងារកាន់តែច្រើន និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងជួយការការពារប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print