ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៤២នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៩ករណីទូទាំងប្រទេស នៅថ្ងៃទី២៣ ខែឧសភានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤២នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ខ្លួនមនុស្ស ១៧នាក់ ,ប្រើប្រាស់ ៩ករណី ឃាត់ខ្លួនមនុស្ស ២៥នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែឧសភារួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេី ៤៩,៧៩ក្រាម ។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៨នាក់ ចាប់យកIce ២,២៦ក្រាម។
២ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៦៤ក្រាម។
៤ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៥ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ចាប់យកIce ៥,៦១ក្រាម។
៦ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៨,៩៤ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៣៤ក្រាម។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ករណី ឃាត់ ១នាក់ ចាប់យកIce ១,០ក្រាម ៕ដោយ៖សហការី