សម្តេចតេជោៈ តើអ្នកណាដែលស្រឡាញ់បងប្អូនប្រជាពលរដ្ឋ និងស្នេហាជាតិពិតប្រាកដ?

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងPageសម្តេចមុននេះបន្ដិចថា ចំពោះអ្នកដែលនិយាយថា ស្រឡាញ់ជាតិនិងពលរដ្ឋគឺមានច្រើន រួមទាំងអ្នកដែលកំពុងសន្យាតាម សម្លេងខ្យល់មួយចំនួនផងដែរ។ ពលរដ្ឋលែងលង់ជឿលើពាក្យលួងលោមសន្យាតាមខ្យល់តទៅទៀត ហើយ…ព្រោះពួកគេគ្មានប្រវត្តិស្នាដៃអ្វីសម្រាប់ជាតិ និងប្រជាជនក្រៅតែពីរឿងអាស្រូវមួយចំនួន។ ជាក់ស្តែងក្នុងពេលដែលបងប្អូនពលរដ្ឋយើងកំពុងរងគ្រោះដោយសារខ្វះខាតទឹកទទួលទាន តើពួកគេចូលរួមជួយបងប្អូនទេ?

ពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់ និងរស់ពីសម័យសង្គ្រាមគឺបានដឹងនិងឃើញច្បាស់ថា សម្តេចតេជោ ហ៊ុន សែន បានរំដោះ និងសង្រ្គោះជាតិខ្មែរពិតប្រាកដ ហើយបាននិងកំពុងកសាង និងអភិវឌ្ឍន៍ប្រទេស មួយនេះអោយឆ្ពោះទៅរកវឌ្ឍនៈភាពពិតប្រាកដ។ សមិទ្ធផលជាតិដែលកំពុងកើតរីកស្គុសស្គាយនៅទូទាំងប្រទេសគឺបានបង្ហាញច្បាស់ចំពោះមុខពលរដ្ឋនិងយុវជនខ្មែរអំពីសមត្ថភាព និងស្នារដៃដឹកនាំដ៏ ឈ្លាសវៃរបស់សម្តេចតេនាយករដ្ឋមន្រ្តី។

សម្តេចតជោ ហ៊ុន សែន គឺជាវិរៈបុរសសន្តិភាព និងសេ្នហាជាតិពិតក្នុងក្រអៅបេះដូងខ្មែរ៕

a1

ដោយ៖ សុវណ្ណារ៉ា

111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print