ខេត្តសៀមរាប៖ ប្រជាពលរដ្ឋប្រមាណ ១.៥០០ គ្រួសារ ស្ថិតក្នុងស្រុកជីក្រែង និងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានសម្តែងនូវការសប្បាយរីករាយ និងលែងមានការព្រួយបារម្ភតទៀតហើយ បន្ទាប់ពីក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះអន្តរាគមន៍ ដោយធ្វើការបូម និងបើកបង្ហូរទឹកពីប្រព័ន្ធធារាសាស្ត្រសំខាន់ៗនានា មកបន្តផ្គត់ផ្គង់ជូនពួកគាត់ ។
ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បានជួយជីកស្រះ ដើម្បីស្តុកទឹកទុក សម្រាប់បម្រើឱ្យការប្រើប្រាស់ នាពេលខាងមុខផងដែរ ៕
ដោយ៖ សុខ ខេមរា
...