ព្រះចៅអធិរាជជប៉ុន បានអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកចូលគាល់

ចែករំលែក៖

ព្រះចៅអធិរាជជប៉ុន Naruhito បានអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកចូលគាល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជំនួបចូលគាល់នេះធ្វើឡើងនៅរាជវាំង ក្នុងរាជធានីតូក្យូ ។ នេះជាលើកដំបូងដែលលោកបៃឌិន បានជួបព្រះចៅអធិរាជជប៉ុន ចាប់តាំងពីព្រះអង្គឡើងគ្រោងរាជ្យមក។

ជំនួបលើកដំបូងនៅខែធ្នូឆ្នាំ២០១៣ ពេលនោះ ព្រះចៅអធិរាជនៅជាព្រះរាជបុត្រនៅឡើយ ។ ចំណែកលោកបៃឌិន វិញ ពេលនោះជាអនុប្រធានាធិបតី ក្រោមរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតីអូបាម៉ា។
បើតាមមន្រ្តីរាជវាំងបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសជប៉ុន ចាប់តាំងពីឡើងកាន់តំណែង លោកបៃឌិន បានទូលថ្វាយព្រះចៅអធិរាជជប៉ុនថា ប្រទេសទាំងពីរមានចំណងទំនាក់ទំនងរឹងមាំ ហើយជប៉ុនគឺជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចំណែក ព្រះចៅ ណារូហ៊ិតូ បានត្រាស់តបថា ទ្រង់សង្ឃឹមថា ចំណងមិត្តភាពនិងសុច្ឆន្ទៈរវាង ជប៉ុន នឹង សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើនថែមទៀត តាមរយៈដំណើរទស្សនកិច្ចនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងថា ជំនួបរវាងលោកប្រធានាធិបតីអាមេរិក នឹង ព្រះចៅអធិរាជប៉ុននាពេលនេះគឺមានគោលបំណងបញ្ជាក់ពី ភាពរឹងមាំនៃទំនាក់ទំនង សហរដ្ឋអាមេរិក-ជប៉ុន ដែលចាក់
ឫសយ៉ាងជ្រៅ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print