ខេត្តបាត់ដំបង៖ ប្រជាកសិករម្នាក់រស់នៅក្បែរចំណុចរណ្តៅបេ ស្ថិតក្នុងភូមិស្វាយយ៉ ឃុំមុរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា គ្រួសាររបស់លោកបាននាំគ្នាទៅកាប់គាស់ដីដើម្បីដាំដំឡូង ហើយក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់។ បន្ទាប់មកក៏បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខរាហ៍ដើម្បីមកប្រមូលយក។
បន្ទាប់ពីសមត្ថកិច្ចចុះទៅប្រមូលក៏បានពិនិត្យឃើញថា គ្រាប់យុទ្ធភណ្ឌទាំងអស់នោះមានគ្រាប់ប្រភេទ៦០មិលី្លម៉ែត្រចំនួន ១៨គ្រាប់ ដែលផលិតនៅប្រទេសចិន, ក្បាលគ្រាប់ចំនួន១៧គ្រាប់និងគីបបំបែក ចំនួន៩គ្រាប់។ បន្ទាប់មកផ្នែកជំនាញបានរាយការណ៍ជូនទៅអង្គភាពកម្ចាត់មីនដើម្បីចុះមកយកទៅរក្សាទុកផងដែរ៕ដោយ៖ចន្ទ លីហ្សា
...