ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបាននគរបាលបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្ស័យ៣នាក់ត្រូវបាននគរបាលស្រុកឆ្លូងឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុកនិងជួញដូរគ្រឿងញៀនកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង១៥នាទី ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ, គណៈបញ្ជាការឯកភាពក្រុង ដោយមានការសម្របសម្រួលពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការផ្តល់ព៌ត៌មានពីម្ចាស់ផ្ទះ(ផ្ទះសំណាក់កុលាបឆ្លូង)។ ពួកគេត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី២៦ខែខែឧសភានេះ។

យោងតាមរបាយការណ៍ពីនគរបាលបានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងជំនាញការិយាល័យគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅចំណុចផ្ទះសំណាក់កុលាប(ក្នុងបន្ទប់លេខ២និងបន្ទប់លេខ៩)ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ជនសង្ស័យទាំង៤នាក់នោះរួមមាន៖
១- ឈ្មោះ សុខ កាសឺម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
២- ឈ្មោះ សូ ស៊ាងសង្វាត​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
៣- ឈ្មោះ ចែន វិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាញ់ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
វត្ថុតាងនិងសម្ភារដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន២កញ្ចប់ធំ។
– ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូងខេត្តក្រចេះនៅថ្ងៃទី២៦ខែឧសភានេះហើយ៕

...

ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print