ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែឧសភា ឆ្នាំ២០២២នេះថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជំរាបជូនសាធារណៈជនថា ក្រោយពីឃើញការបង្ហោះ រឺចែកចាយព័ត៍មានមិនពិតបំពុលសង្គមតាមបណ្តាញសង្គម Tik Tok ដោយឈ្មោះ @danh rayout415 ដែលបានបង្ហោះវីដេអូបង្អាប់បង្ខូចករណី កម្លាំងជំនាញចុះរឹតបណ្តឹងសណ្តាប់ធ្នាប់សាធារណៈកាលពីថ្ងៃ២៥ ខែឧសភាម្សិលមិញនេះ រួចមកភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តចាត់ឲ្យស្រាវជ្រាវជាបន្ទាន់ ។
ជាលទ្ធផល ការិយាល័យសណ្តាប់ធ្នាប់ បានឱ្យដឹងថា ម្ចាស់គណនី Tik Tok ខាងលើមានឈ្មោះពិត វា យ៉ុត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយពីធ្វើការអប់រំរួចមក សាមុីខ្លួនបានសរសេរលិខិតសុំទោស និងចេញវីដេអូខ្លីបបង្ហោះក្នុងTikTok ជាសារធារណៈ ពីករណីកាលពីថ្ងៃទី២៥ ខែ០៥ ឆ្នាំ២០២២ ថាមន្រ្តីនគរបាលការិយាល័យសណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ឃើញរថយន្តរបស់គាត់ចតលើការ៉ូឡាបានណែនាំគាត់រួចហើយទារលុយចំនួន៣០០ដុល្លារ ការពិតសមត្ថកិច្ចមិនបានទារលុយ៣០០ដុល្លារពីគាត់នោះទេ គាត់គ្រាន់តែនិយាយដាក់ក្នុងTikTok ដោយខ្លួនឯងតែប៉ុណ្ណោះ ។
គួរជម្រាបដែរថា ឈ្មោះខាងលើបានសារភាព និងចេញវីដេអូខ្លីបបង្ហោះដាក់តិចតុកបំភ្លឺជាសាធារណៈកុំភណ្ធ័ច្រឡំការនិយាយរបស់គាត់មិនពិតទេ សមត្ថកិច្ចមិនបានទារលុយគាត់៣០០ដុល្លារនោះទេ ។ សូមសាធារណៈជនជ្រាបជាព័ត៍មាន៕
ដោយ៖សហការី