លោកស្នងការនគរបាលខេត្តព្រះសីហនុ ចាត់ឱ្យ​ការិយាល័យសណ្តាប់ធ្នាប់ស្រាវជាវជាបន្ទាន់​ ចំពោះម្ចាស់គណនី Tik Tok ឈ្មោះ​ @danh rayout415

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ មាន​កិត្តិយស​សូម​ជំរាបជូន​សាធារណៈជន​ថា ក្រោយពីឃើញការបង្ហោះ រឺចែកចាយព័ត៍មានមិនពិតបំពុលសង្គមតាមបណ្តាញសង្គម Tik Tok ដោយឈ្មោះ​ @danh rayout415 ដែលបានបង្ហោះវីដេអូបង្អាប់បង្ខូចករណី កម្លាំងជំនាញចុះរឹតបណ្តឹងសណ្តាប់ធ្នាប់សាធារណៈកាលពីថ្ងៃ២៥ ខែឧសភាម្សិលមិញនេះ​ រួចមកភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តចាត់ឲ្យស្រាវជ្រាវជាបន្ទាន់ ។

​ជាលទ្ធផល ការិយាល័យសណ្តាប់ធ្នាប់​ បានឱ្យដឹងថា ម្ចាស់គណនី Tik Tok ខាងលើមានឈ្មោះពិត​ វា យ៉ុត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយពីធ្វើការអប់រំរួចមក សាមុីខ្លួនបានសរសេរលិខិតសុំទោស និងចេញវីដេអូខ្លីបបង្ហោះក្នុងTikTok ជាសារធារណៈ ពីករណីកាលពីថ្ងៃទី២៥ ខែ០៥ ឆ្នាំ២០២២ ថាមន្រ្តីនគរបាលការិយាល័យសណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ឃើញរថយន្តរបស់គាត់ចតលើការ៉ូឡាបានណែនាំគាត់រួចហើយទារលុយចំនួន៣០០ដុល្លារ ការពិតសមត្ថកិច្ចមិនបានទារលុយ៣០០ដុល្លារពីគាត់នោះទេ គាត់គ្រាន់តែនិយាយដាក់ក្នុងTikTok ដោយខ្លួនឯងតែប៉ុណ្ណោះ ។

គួរជម្រាបដែរថា​ ឈ្មោះខាងលើបានសារភាព និងចេញវីដេអូខ្លីបបង្ហោះដាក់តិចតុកបំភ្លឺជាសាធារណៈកុំភណ្ធ័ច្រឡំការនិយាយរបស់គាត់មិនពិតទេ សមត្ថកិច្ចមិនបានទារលុយគាត់៣០០ដុល្លារនោះទេ ។ សូមសាធារណៈជនជ្រាបជាព័ត៍មាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print