គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែឧសភា​ កើតឡើង​៧​លើក​ ស្លាប់​៤​នាក់​ និង​របួស​ ៥​នាក់​ !!!

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ៤​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ១​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

​​របាយការណ៍ដដែល​​​ បានគូស​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​៩​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៧​លើក​។ 

គួររម្លឹកថា​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​២៥​ ខែឧសភាម្សិលមិញនេះ​​ កើតឡើង​៦​លើក​ ស្លាប់​៤​នាក់​ និង​របួស​ ១៦​នាក់ផងដែរ៕ដោយ៖សហការី​

រូបភាព​៖ឯកសារ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print