ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃព្រហស្បតិ៍ទី២៦ ខែឧសភា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៤៣នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៨ករណីទូទាំងប្រទេស នៅថ្ងៃទី២៦ ខែឧសភានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៣នាក់ រួមមាន ៖ -ប្រភេទបទល្មើស៖ ជួញដូរ ៨ករណី ឃាត់ខ្លួនមនុស្ស ១៣នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ,ប្រើប្រាស់ ៦ករណី ឃាត់ខ្លួនមនុស្ស ២៦នាក់(ស្រី ២នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែឧសភា រួមមាន ៖ -មេតំហ្វេតាមីន(Ice) ស្មើនិង ១៥,៨០ក្រាម និង៤កញ្ចប់តូច ,មេតំហ្វេតាមីន(Wy) ស្មេីនិង ០,៥៥ក្រាម។
លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២៦នាក់ ស្រី ២នាក់ ចាប់យកIce ១,៥៥ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៩,៣០ក្រាម និងWy ០,៥៥ក្រាម។
៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៩ក្រាម។
៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៧ក្រាម។
៦ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៦៩ក្រាម។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ៕ដោយ៖សហការី