សម្ដេចតេជោ ចាត់ទុកការបាត់បង់ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច ជាការបាត់បង់ព្រះមាតាដែលពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយព្រះអង្គ

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចអ្នកម្ពុជា បានផ្ញើ
សារលិខិតមរណទុក្ខ ផ្ញើជូន លោកស្រី ថ សត្ថិសុវី-ខូរ៉ូលី

លោកស្រី ជាទីរាប់អាន ខណៈនេះខ្ញុំនិងភរិយា មានក្តីក្តុកក្ដួលរំជួលចិត្តឥតឧបមាដោយទទួលដំណឹងថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុម៉ា ជោច ជាព្រះមាតារបស់លោកស្រី ដែលបានចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា ដោយព្រះជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមចូលរួមរំលែកនូវមរណទុក្ខប្រកបដោយ ក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោកស្រី ព្រមទាំងព្រះញាតិទាំងអស់ ព្រោះថាការបាត់បង់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុម៉ា ជោច គឺជាការបាត់បង់ព្រះមាតាដែល ពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាទីគោរពស្រឡាញ់នៃបុត្រី ព្រមទាំងបងប្អូន កូនចៅ និងព្រះ ញាតិទាំងឡាយរបស់ព្រះអង្គ។

ជាថ្មីម្តងទៀតខ្ញុំនិងភរិយា សូមបួងសួងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ូប៉ា ជោច យាងទៅសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកស្រី ទទួលនូវក្តីរាប់អានអំពីខ្ញុំនិងភរិយា ។
ព្រះមហាក្សត្រកម្ពុជា ក៏បានសូមព្រះវិញ្ញាណក្ខ័ន្ធ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ សុី​សុវត្ថិ​ នារី​បូង៉ា​ ​ព្រះ​រាជ​បុត្រី នៃ​ព្រះ​ករុណា ព្រះបាទ​សម្តេចព្រះ សុី​សុវត្ថិ ​មុនី​វង្ស​ ព្រះបរមខត្តិយកោដ្ឋ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង​អ្នក​ម្នាង​ នារី​ សុី​សាម៉ន​ យាងទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។

ព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ នារីបូង៉ា ព្រះ​ប្រសូត​នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​១៩៣៥​ នា​រាជធានី​ភ្នំពេញ​ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ជា​ព្រះ​រាជ​បុត្រី​ចុងក្រោយ​បង្អស់​ នៃ​ព្រះ​ករុណា​​ ​ព្រះបរមខត្តិយកោដ្ឋ​ ដែល​គង់មាន​ព្រះ​ជន្ម​មក​ដល់សព្វ​ថ្ងៃ​នេះ​ ។ ព្រះអង្គម្ចាស់ក្សត្រី បានសោយព្រះពិលាល័យ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ ដោយជរាពាធ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print