សិស្សសាលា០២នាក់ម៉ោងចេញទៅផ្ទះ នាំគ្នាទៅលេងទឹកអាងលង់ទឹកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សិស្សអនុវិទ្យាល័យតាយឹង ព្រៃវែង ចំនួន០២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តលឲ្យម្នាក់លង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ប៉ារ៉ាសទឹក អាងតាឆាយ ខាងជើងភូមិព្រៃវែង ស្ថិតនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឲ្យដឹងថា៖ជនរងគ្រោះឈ្មោះដារ៉ា បូរី ភេទ ប្រុស អាយុ១៥ឆ្នាំជា(សិស្សរៀនថ្នាក់ទី០៨  អនុវិទ្យាល័យតាយឹងព្រៃវែង) រស់នៅភូមិតាយឹង ឃុំគំរូ ស្រុក ថ្មពួក ។
នគរបាលបានបញ្ជាក់ថា៖តាមការឲ្យដឹងពីឈ្មោះ អោម ថានុ ភេទ ប្រុស ១៦ឆ្នាំ ជាមិត្តភក្រ្តសិស្សសាលាដូចគ្នា រស់នៅភូមិកណ្ដោល ឃុំ គោករមៀត ស្រុកថ្មពួក បានប្រាប់ថា នៅមុនពេលកើតហេតុ   ពួកគេបានចេញពីសាលារៀន ហើយ ក៏នាំគ្នាមកលេងទឹក នៅប៉ារ៉ាស់អាងតាឆាយ នៅភូមិព្រៃវែង   ឃុំគំរូ ពេលកំពុងលេងស្រាប់តែឃើញឈ្មោះ ដារ៉ា បូរី(ក្មេងរងគ្រោះ) បានលង់ទឹក ខ្លួនក៏បានស្ទុះទៅជួយ  តែជួយមិនបាន ព្រោះជនរងគ្រោះលង់លិចទៅក្នុងទឹកបាត់។
នគរបាលរូបនោះបានបញ្ជាក់ទៀតថា៖ក្រោយពីបានទទួលព័ត៍មានភ្លាម កម្លាំងបានទៅដល់កន្លែងកើតហេតុសហការជាមួយប្រជាពលរដ្ឋដើម្បីជួយរក រហូតដល់ម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃដដែល ទើបរកសពឃើញ ហើយក្រុមគ្រួសារ សាច់ញាតិមិនអស់ចិត្តក្រែងកូនគាត់អាចជួយសង្គ្រោះបាន  ក៏បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែជាអកុសលគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ(ស្លាប់នៅកន្លែងកើតហេតុ)។សពត្រូវបានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាម​ប្រពៃណី ៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print