ជប៉ុនផ្តល់ជំនួយទំនិញ៣០ តោនដល់អ៊ុយក្រែន

ចែករំលែក៖

ជប៉ុននៅថ្ងៃទី២៧ខែឧសភានេះ បានប្រកាសផ្តល់ជំនួយជាទំនិញរហូតដល់ទៅ៣០តោនឱ្យទៅប្រទេសអ៊ុយក្រែន។

នេះគឺជាការផ្តល់ជំនួយតាមសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយ ODA ហើយជំនួយទាំងនោះនឹងដឹកជញ្ជូនទៅកាន់ប្រទេសប៉ូឡូញ។ នៅក្នុងចំណោមទំនិញជំនួយចំនួន៣០តោននេះ មាន២៥មុខជាសម្ភារប្រើប្រាស់ ក្នុងនោះមានពាក់កណ្តាលជាជំនួយបន្ទាន់ មាន មួកការពារ សម្លៀកបំពាក់ការពារ ម៉ាស៊ីនភ្លើង ភួយ ទូរស័ព្ទចល័តប្រើប្រព័ន្ធផ្កាយរណប…។
កន្លងមក រដ្ឋមន្ត្រីការពារជាតិជប៉ុនបានផ្តល់ជូនអាវការពារគ្រាប់ និងកាមេរ៉ាដល់អ៊ុយក្រែនរួចម្តងមកហើយ ។ ជាមួយគ្នានោះជប៉ុនក៏បានផ្តល់ជំនួយជាទឹកប្រាក់៣០០លានដុល្លារផងដែរ ជួយដល់វិស័យសេដ្ឋកិច្ច។
ជាមួយគ្នានេះដែរ ជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនអ៊ុយក្រែន មកកាន់ប្រទេសជប៉ុន ។ លើសពីនេះទៅទៀត ពាក់ព័ន្ធនឹងជំនួយមនុស្សធម៌ ជប៉ុននឹងផ្តល់សម្លៀកបំពាក់ និង flycam សម្រាប់តាមដានសកម្មភាពតាមសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print