លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អញ្ជើញក្នុងកម្មវិធីកិច្ចបញ្ចប់វគ្គសិក្សា និងប្រគល់សញ្ញាបត្រជូនសិក្ខាកាម

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២២​ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានរៀបចំកម្មវិធីកិច្ចបញ្ចប់វគ្គសិក្សា និងប្រគល់សញ្ញាបត្រជូនសិក្ខាកាម​ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ លោកវរសេនីយ៍ឯក​ ចឹង​ វ៉ាន់ទាន់​ នាយកសាលាជាន់ខ្ពស់សន្តិសុខប្រជាជន១​ នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម​ លោក​ឧត្តមសេនីយ៍ឯក​ អៀម​ បូណារ័ត្ន​ អនុប្រធាននាយកដ្ឋានបុគ្គលិក​ តំណាងឯកឧត្តម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​ ប្រធាននាយកដ្ឋានបុគ្គលិក​ ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោកស្នងការរង​ ប្រតិភូអមគណប្រតិភូវៀតណាម​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​ ។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលសរុបចំនួន​ ៤៤រូប​ (ស្រី​ ០២រូប​) ។

ជជាកិច្ចចាប់ផ្តេីមលោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញមានមតិស្វាគមន៍​គណប្រតិភូវៀតណាម​ និងអង្គពិធីទាំងមូល​ ។ ជាកិច្ចបន្តលោកវរសេនីយ៍ឯក​ ចឹង​ វ៉ាន់ទាន់​ នាយកសាលាជាន់ខ្ពស់ប្រជាជន១​ នៃសាធារណ:សង្គមនិយមវៀតណាម​ បានអញ្ជេីញមានមតិសំណេះសំណាល​ និងបូកសរុបលទ្ធផលកម្មសិក្សាបញ្ចប់វគ្គ​ របស់សិក្ខាកាមកម្ពុជាចំនួន​ ៤៤រូប​ ។

ជាមួយនោះដែរលោកវរសេនីយ៍ឯក​ នាយកសាលាជាន់ខ្ពស់ប្រជាជន១​ បានអញ្ជេីញប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមទាំង​ ៤៤រូប​ និងប្រគល់កាដូរអនុស្សាវរីយ៍​ ដល់សិក្ខាកាមដែលទទួលបាននិទ្ទេសល្អផងដែរ​ ។

ជាកិច្ចបញ្ជប់គណអធិបតីបានអញ្ជេីញ​ ផ្តល់វត្ថុអនុវស្សារីយ៍ទៅវិញទៅមក​ផងដែរ​ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print