លោករដ្ឋមន្ត្រី លឹម គានហោ បានចាត់ឱ្យក្រុមការងារ ដឹកនាំគ្រឿងចក្រ ចុះស្តារស្រះទឹកមួយកន្លែងជូនបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្ដាល៖ ដើម្បីបំពេញបន្ថែមនូវតម្រូវការទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជ្រៃលាស់ ឃុំទំនប់ធំ និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឱ្យក្រុមការងារ ដឹកនាំគ្រឿងចក្រ ចុះស្តារស្រះទឹកមួយកន្លែង (ស្រះទឹកបារាយ ឬបឹងឈូក) ស្ថិតក្នុងឃុំជ្រៃលាស់ ទំហំ ១១០ម៉ែត្រ x ១៧០ម៉ែត្រ x ២,៥០ ម៉ែត្រ ។

ក្រោយពេលស្តាររួច ស្រះទឹកនេះ នឹងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ប្រមាណ ៣.០០០ គ្រួសារ និងស្រោចស្រពដំណាំកសិកម្ម ប្រមាណ ៦០ ហិកតា ៕

13091894_474026942789217_1803475271740845823_n

13096179_474026952789216_5584411203546353451_n

13119046_474026946122550_786806823324487678_n

13124666_474027022789209_5312817607376745530_n

13164345_474026992789212_3838417999531951653_n

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print