ខេត្តកណ្ដាល៖ ដើម្បីបំពេញបន្ថែមនូវតម្រូវការទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជ្រៃលាស់ ឃុំទំនប់ធំ និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឱ្យក្រុមការងារ ដឹកនាំគ្រឿងចក្រ ចុះស្តារស្រះទឹកមួយកន្លែង (ស្រះទឹកបារាយ ឬបឹងឈូក) ស្ថិតក្នុងឃុំជ្រៃលាស់ ទំហំ ១១០ម៉ែត្រ x ១៧០ម៉ែត្រ x ២,៥០ ម៉ែត្រ ។
ក្រោយពេលស្តាររួច ស្រះទឹកនេះ នឹងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ប្រមាណ ៣.០០០ គ្រួសារ និងស្រោចស្រពដំណាំកសិកម្ម ប្រមាណ ៦០ ហិកតា ៕
ដោយ៖ សីលា
...