ភ្នំពេញ : លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានថ្លែងថា, គាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោអំពីការរួមគ្នាថែរក្សាបឹងទន្លេសាប។
លោក ដួង តារា បានលើកឡើងថា, ខ្ញុំបាទសូមគំាទ្រចំពោះចំណាត់ការ “ ឆ្វៀលស្បែកខ្លា“ ដែលជាដំណោះស្រាយដ៏ល្អប្រកបដោយគុណធម៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរស់នៅអា្រស័យផលនៅក្នុងតំបន់មួយចំនួននៃបឹងទន្លេសាបជាង១០ឆ្នាំមកនេះ។ ទន្ទឹមនឹងនេះ សូមបងប្អូនឈប់ទន្រ្ទានឈូសឆាយកាន់កាប់ដីដែលជាសម្បត្តិរួមរបស់ប្រទេស មិនថាតែនៅជុំវិញបឹងទន្លេសាបទេ ទោះបីនៅទីណាក៏ដោយ គឺយេីងត្រូវតែចូលរួមថែរក្សាអោយបានគង់វង្សទាំងអស់គ្នា។
លោក ដួង តារា ថ្លែងបន្តថា, សម្តេចតេជោ លោកតែងតែគិគូនិងខិតខំដោះ្រសាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋទោះក្នុងស្ថានភាពលំបាកស្មុគ្រស្មាញយ៉ាងណាក័ដោយដេីម្បីពលរដ្ឋបានរស់នៅសុខសប្បាយ។
លោកថា, ខ្ញុំបាទសូមគោរពជូនពរសម្តេចតេជោមានសុខភាពល្អរឹងមាំដេីម្បីជាម្លប់ដល់កូនចៅប្រជាពលរដ្ឋទូទាំងប្រទេស។
អរគុណសម្តេចតេជោ🙏
អរគុណសន្តិភាព🙏
យេីងបន្តបោះឆ្នោតជូនគណបក្សប្រជាជន🙏 ៕