ក្រសួង​បរិស្ថាន​៖​ “ជាប់អន្ទាក់ទេសភាពភ្នំខ្នងក្រពើហើយ”

ចែករំលែក៖

ខេត្តកោះកុង៖​ បេី​នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ “ជាប់អន្ទាក់ទេសភាពភ្នំខ្នងក្រពើហើយ”
ទេសភាពភ្នំខ្នងក្រពើ ឈានចូលរដូវវស្សា នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែលមានស្មៅពណ៍បែតងខៀវស្រងាត់ និងអមទៅដោយពពកហើយកាត់ ប្រៀបបានដូចឋានសួគ៍ក្រោមមេឃ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទេសភាពពីទីមើលថ្ងៃរះភ្នំខ្នងក្រពើ បណ្តាលឱ្យអារម្មណ៍ភ្ញៀវទេសចរណ៍ទទួលបាននៅអារម្មណ៍ស្រស់ស្រាយ ស្ងប់ស្ងាត់ រំសាយទុក្ខកង្វល់ និងខ្យល់បរិសុទ្ធពីធម្មជាតិ។

សូមជម្រាបថា​ ភ្នំខ្នងក្រពើ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ជាទេសភាពមួយដែរអ្នកទេសចរណ៍ចង់គយគន់ ពីសម្រស់ដ៏ល្អឯកនៃធម្មជាតិនឹងពពកហោះប្រលែងគ្នា និងធ្វេីអោយអ្នកទស្សនាទទួលបានអារម្មណ៍ធូរស្បេីយបាត់ទុក្ខកង្វល់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print