តុលាការសម្រេចឃុំខ្លួនបុរសវ័យចំណាស់ម្នាក់ ពីបទ.ឆបោក និងក្លែងបន្លំឯកសារសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូទៅតុលាការ ពាក់ព័ន្ធពីបទ ឆបោក និង ក្លែងបន្លំឯកសារសាធារណៈ ។

បុរសវ័យចំណាស់រូបនោះឈ្មោះ ខ័ន្ធ សោភ័ណ អាយុ៥៨ ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ១៤២E២ ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កុល កំពូល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ តាមដីកាសន្និដ្ឋានសំណុំរឿងស៊ើបសួររបស់អយ្យការអមសាលាដំបូង បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ខ័ន្ធ សោភ័ណ ពីបទ.ឆបោក និង ក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែមករា ឆ្នាំ២០២០ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ និង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដែលបទចោទនេះយោងតាមមាត្រា ៣៧៧ មាត្រា ៣៧៨ និង មាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីបញ្ចប់ការសាកសួរ នៅព្រឹកថ្ងៃដដែលនោះ ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print