ភ្នំពេញ ៖ អ្នកជំនួញជាជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធរាជធានីភ្នំពេញ នាំខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ.ធ្វើឲ្យខូចខាតដោយចេតនា និង បទ.រំលោភលើទំនុកចិត្ត លើអ្នកដ៏ទៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ CHEN HSIN HUNG ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ អ្នកជំនួញ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវ៥៧ កែងផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ ដែលការនាំខ្លួននោះគឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យបាននិងកំពុងស្ថិតនៅដំណាក់ការស៊ើបសួរ របស់តំណាងអយ្យការនៅឡើយទេ ដោយវេលាល្ងាចផុតម៉ោងរដ្ឋបាល ទើបជនសង្ស័យត្រូវបានផ្ញើទៅសមត្តកិច្ចវិញ និង តម្រូវឲ្យនាំទៅសាកសួរនៅព្រឹកថ្ងៃទី២៨ ខែឧសភា បន្តទៀត ៕ ដោយ រ៉ារ៉ា