គណបញ្ជាការឯកភាពខណ្ឌសែនសុខចុះរដ្ឋបាលចំណុចមុខពេទ្យលោកសង្ឃឃាត់​ខ្លួនមនុស្សម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មនស្ស៣នាក់ជាជនសង្ស័យករណីជួញដូរគ្រឿងញៀនដែលបានកម្លាំង​គណបញ្ជាការឯកភាពខណ្ឌឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ពេលចុះរដ្ឋបាលនៅចំណុចមុខពេទ្យលោកសង្ឃក្នុងភូមិត្រពាំងឈូក សង្កាត់ទឹក​ថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ថន សុធន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បានស្រុកកំណើតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល សព្វថ្ងៃស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២-ឈ្មោះ សុង សារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតភូមិលាំងជ័យ ឃុំពចំរើន ស្រុកបសេដ្ឋ ខេតកំពង់ស្ពឺ សព្វថ្ងៃស្នាក់​នៅម្ដុំផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងទី៣-ឈ្មោះ ផល សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើត​ស្រុក-ភូមិ-ឃុំ ជាមួយឈ្មោះ ថន សុធន់ ហើយសព្វថ្ងៃក៏រស់នៅក្នុងភូមិខាងលើផងដែរ។

សមត្ថកិច្ចបន្តថា ក្រុមជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសាកសួរ ជាមួយនិងវត្ថុតាងជាគ្រឿងញៀន១កញ្ចប់ផងដែរ៕

20160503033852

20160503033852 (1)

ដោយ៖ តុងសីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print