កក្រើកនៅអឺរ៉ុប៖ Liverpool និង Real Madrid ប៉ះគ្នានៅ Stade de France ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League រាត្រីនេះ

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool និងក្រុមអធិរាជស Real Madrid នឹងត្រូវប៉ះគ្នាវេលាម៉ោង២រំលងអធ្រាត្រឈានថ្ងៃទី២៩ ឧសភានេះម៉ោងនៅកម្ពុជា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទឹកដីប្រទេសបារាំងដែលជាការប្រកួតទឹកដីកណ្តាល។ ការប្រកួតនេះនឹងធ្វើឲ្យកក្រើកជាថ្មីម្តងទៀតក្នុងរដូវកាលនេះ ក្រោយពីការប្រកួតកាលពីរដូវកាលមុនត្រូវលេងដោយបិទទ្វារ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ដែលនឹងមានសំឡេងហ៊ោកញ្ជ្រៀង កងរំពងក្នុងកីឡដ្ឋានឡើងវិញ។

 

ក្រុម Liverpool បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេដោយបានយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល ៥-២សរុបទាំង២ជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់ពីទទួលបានជ័យជំនះ ២-០ ក្នុងជើងទី១ និងបានយកឈ្នះ ៣-២ ក្នុងការប្រកួតជើងទី២។កីឡាករ Fabinho, Luis Díaz, និង Sadio Mané រកបានគ្រាប់បាល់ក្នុងការប្រកួតជើងទី២។ ពួក​គេ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត១៨លើក​ចុង​ក្រោយ​របស់​ក្រុមនេះ​ក្នុង​ការ​ប្រកួត​ទាំង​អស់ (ឈ្នះ១៤ ស្មើ៤) ។ចំណែកក្រុម Real Madrid បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេដោយបានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ៦-៥ សរុបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមអធិរាជស​បាន​ចាញ់ការ​ប្រកួត​ជើង​ទី១ ក្នុងលទ្ធផល៤ទល់៣ និងទទួល​ជ័យ​ជម្នះ ៣-១ក្នុង​ការ​ប្រកួតជើងទី២​។ កីឡាករ Rodrygo រកបាន២គ្រាប់នាំមុខគេក្នុងជើងទី២។ ក្រុមនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួត៣លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ឈ្នះ១ ស្មើ២) ។ការ​ប្រកួត​មុន​រវាង​ក្រុម Liverpool នឹង Real Madrid ​​ធ្លាប់បានប្រកួតស្មើ០-០ ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League នៅ​កីឡដ្ឋាន Anfield កាលពី​ឆ្នាំ២០២០-២០២១។ ពេលនោះ Real Madrid មាន​ប្រៀប​ជាង Liverpool នៅ​ចុង​ម៉ោង ដោយ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ (ឈ្នះ២ ស្មើ១) ខណៈដែល Liverpool កំពុងស្វែងរកជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងការជួបគ្នារវាងក្រុមទាំង២ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤។ ក្រុមអេស្ប៉ាញបានយកឈ្នះលើក្រុមអង់គ្លេសសរុប ៦-២ ក្នុងអំឡុងពេលនៃការប្រកួតមិនដែលចាញ់របស់ពួកគេ។ក្រុមហង្សក្រហម Liverpool មានខ្សែប្រយុទ្ធជួរមុខគឺ Mohamed Salah ក្នុងការប្រកួត Champions League ដែលគាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ពួកគេជាមួយនឹងគ្រាប់បាល់ចំនួន៨ដែលជាគ្រាប់បាល់ខ្ពស់បំផុតទី៤នៅក្នុងតារាងពិន្ទុនៃការប្រកួតដែល២ក្នុងចំណោមនោះគឺជាគ្រាប់បាល់ដ៏សំខាន់ដំបូងនៃការប្រកួត។ ចំណែកកីឡាករ Karim Benzema ជាកីឡាករនាំមុខរបស់ Real Madrid ដែលស៊ុតបញ្ចូលទីបាន១៥គ្រាប់ក្នុងការប្រកួត Champions League រដូវកាលនេះ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឈរ​លើ​គេ​ក្នុង​តារាង​ចំនួនគ្រាប់បាល់​នៃ​ការ​ប្រកួត​ក្នុង​ឆ្នាំ២០២១-២០២២នេះ។ក្រុមទាំង២កំពុងស្ថិតនៅចំកណ្តាលនៃការរកគ្រាប់បាល់បានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុម Real Madrid បានកំណត់គោលដៅក្នុងការដណ្តើមយកពានរង្វាន់នេះ៥លើកជាប់ៗគ្នា ហើយក្រុម Liverpool មានភាពស្វិតស្វាញក្នុងការយកឈ្នះក្នុងរដូវកាល Champions League រដូវកាលនេះ ដោយឈ្នះ៤ ស្មើ១ និងចាញ់១ដងក្នុងការប្រកួតចំនួន៦។ ក្រុមហង្សក្រហមកំពុងស្ថិតនៅចំកណ្តាលនៃការប្រកួតមិនដែលចាញ់៧ប្រកួត (ឈ្នះ៥ និងស្មើ២) គ្រប់ការប្រកួតទាំងអស់ក្នុងទឹកដី។ ក្រុម Real Madrid មានកំណត់ត្រាល្អក្នុងការប្រកួតក្រៅដីក្នុងរដូវកាលនេះដោយឈ្នះ៤ដង និងចាញ់២ដង ​នឹង​ត្រូវ​បញ្ចប់​ការ​ប្រកួត​ក្រៅ​ដី​ដែល​មិន​ឈ្នះ​ការ​ប្រកួត៣​ប្រកួត (ស្មើ១ ចាញ់២) ។ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់​ក្រុមទាំង២គ្រប់ការ​ប្រកួត​ទាំង​អស់ Liverpool ឈ្នះ​៤ និង​ស្មើ​២ ស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងចាញ់៦គ្រាប់។ ចំណែកក្រុម Real Madrid ឈ្នះ៣ ស្មើ២ និងចាញ់១ក្នុងវគ្គ៦ក្រុមចុងក្រោយ, បានស៊ុតបាល់បញ្ចូលទី១៤គ្រាប់ ចាញ់៣គ្រាប់។ប្រវត្តិជួបគ្នាចុងក្រោយរបស់ក្រុមទាំងគឺ Liverpool ឈ្នះ២ដង, Real Madrid ឈ្នះ៤ដង និងស្មើ១ដង ប្រកួតលើកចុងក្រោយក្រុមទាំង២ស្មើគ្នា ០ទល់០ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ ។ កីឡាករក្រុមទាំង២ដែលអាចនឹងបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង៖

ក្រុម Liverpool ៖ Alisson, Robertson, Van Dijk, Matip, Alexander-Arnold, Fabinho, Henderson, Keita, Salah, Mané, Diaz។

ក្រុម Real Madrid ៖ Courtois, Carvajal, Militão, Alaba, Mendy, Kroos, Casemiro, Modric, Valverde, Benzema, Vinícius ៕ (រូបភាព ៖ soccerway.com/uefa.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print