ក្រុមហង្សក្រហម Liverpool និងក្រុមអធិរាជស Real Madrid នឹងត្រូវប៉ះគ្នាវេលាម៉ោង២រំលងអធ្រាត្រឈានថ្ងៃទី២៩ ឧសភានេះម៉ោងនៅកម្ពុជា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទឹកដីប្រទេសបារាំងដែលជាការប្រកួតទឹកដីកណ្តាល។ ការប្រកួតនេះនឹងធ្វើឲ្យកក្រើកជាថ្មីម្តងទៀតក្នុងរដូវកាលនេះ ក្រោយពីការប្រកួតកាលពីរដូវកាលមុនត្រូវលេងដោយបិទទ្វារ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ដែលនឹងមានសំឡេងហ៊ោកញ្ជ្រៀង កងរំពងក្នុងកីឡដ្ឋានឡើងវិញ។
ក្រុម Liverpool បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេដោយបានយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល ៥-២សរុបទាំង២ជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់ពីទទួលបានជ័យជំនះ ២-០ ក្នុងជើងទី១ និងបានយកឈ្នះ ៣-២ ក្នុងការប្រកួតជើងទី២។កីឡាករ Fabinho, Luis Díaz, និង Sadio Mané រកបានគ្រាប់បាល់ក្នុងការប្រកួតជើងទី២។ ពួកគេមិនស្គាល់ចាញ់សោះក្នុងការប្រកួត១៨លើកចុងក្រោយរបស់ក្រុមនេះក្នុងការប្រកួតទាំងអស់ (ឈ្នះ១៤ ស្មើ៤) ។ចំណែកក្រុម Real Madrid បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេដោយបានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ៦-៥ សរុបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមអធិរាជសបានចាញ់ការប្រកួតជើងទី១ ក្នុងលទ្ធផល៤ទល់៣ និងទទួលជ័យជម្នះ ៣-១ក្នុងការប្រកួតជើងទី២។ កីឡាករ Rodrygo រកបាន២គ្រាប់នាំមុខគេក្នុងជើងទី២។ ក្រុមនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួត៣លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ឈ្នះ១ ស្មើ២) ។ការប្រកួតមុនរវាងក្រុម Liverpool នឹង Real Madrid ធ្លាប់បានប្រកួតស្មើ០-០ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ Champions League នៅកីឡដ្ឋាន Anfield កាលពីឆ្នាំ២០២០-២០២១។ ពេលនោះ Real Madrid មានប្រៀបជាង Liverpool នៅចុងម៉ោង ដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត៣លើកចុងក្រោយរបស់ពួកគេ (ឈ្នះ២ ស្មើ១) ខណៈដែល Liverpool កំពុងស្វែងរកជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងការជួបគ្នារវាងក្រុមទាំង២ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤។ ក្រុមអេស្ប៉ាញបានយកឈ្នះលើក្រុមអង់គ្លេសសរុប ៦-២ ក្នុងអំឡុងពេលនៃការប្រកួតមិនដែលចាញ់របស់ពួកគេ។ក្រុមហង្សក្រហម Liverpool មានខ្សែប្រយុទ្ធជួរមុខគឺ Mohamed Salah ក្នុងការប្រកួត Champions League ដែលគាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ពួកគេជាមួយនឹងគ្រាប់បាល់ចំនួន៨ដែលជាគ្រាប់បាល់ខ្ពស់បំផុតទី៤នៅក្នុងតារាងពិន្ទុនៃការប្រកួតដែល២ក្នុងចំណោមនោះគឺជាគ្រាប់បាល់ដ៏សំខាន់ដំបូងនៃការប្រកួត។ ចំណែកកីឡាករ Karim Benzema ជាកីឡាករនាំមុខរបស់ Real Madrid ដែលស៊ុតបញ្ចូលទីបាន១៥គ្រាប់ក្នុងការប្រកួត Champions League រដូវកាលនេះ។ ខ្សែប្រយុទ្ធរូបនេះឈរលើគេក្នុងតារាងចំនួនគ្រាប់បាល់នៃការប្រកួតក្នុងឆ្នាំ២០២១-២០២២នេះ។ក្រុមទាំង២កំពុងស្ថិតនៅចំកណ្តាលនៃការរកគ្រាប់បាល់បានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុម Real Madrid បានកំណត់គោលដៅក្នុងការដណ្តើមយកពានរង្វាន់នេះ៥លើកជាប់ៗគ្នា ហើយក្រុម Liverpool មានភាពស្វិតស្វាញក្នុងការយកឈ្នះក្នុងរដូវកាល Champions League រដូវកាលនេះ ដោយឈ្នះ៤ ស្មើ១ និងចាញ់១ដងក្នុងការប្រកួតចំនួន៦។ ក្រុមហង្សក្រហមកំពុងស្ថិតនៅចំកណ្តាលនៃការប្រកួតមិនដែលចាញ់៧ប្រកួត (ឈ្នះ៥ និងស្មើ២) គ្រប់ការប្រកួតទាំងអស់ក្នុងទឹកដី។ ក្រុម Real Madrid មានកំណត់ត្រាល្អក្នុងការប្រកួតក្រៅដីក្នុងរដូវកាលនេះដោយឈ្នះ៤ដង និងចាញ់២ដង នឹងត្រូវបញ្ចប់ការប្រកួតក្រៅដីដែលមិនឈ្នះការប្រកួត៣ប្រកួត (ស្មើ១ ចាញ់២) ។ក្នុងការប្រកួត៦លើកចុងក្រោយរបស់ក្រុមទាំង២គ្រប់ការប្រកួតទាំងអស់ Liverpool ឈ្នះ៤ និងស្មើ២ ស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងចាញ់៦គ្រាប់។ ចំណែកក្រុម Real Madrid ឈ្នះ៣ ស្មើ២ និងចាញ់១ក្នុងវគ្គ៦ក្រុមចុងក្រោយ, បានស៊ុតបាល់បញ្ចូលទី១៤គ្រាប់ ចាញ់៣គ្រាប់។ប្រវត្តិជួបគ្នាចុងក្រោយរបស់ក្រុមទាំងគឺ Liverpool ឈ្នះ២ដង, Real Madrid ឈ្នះ៤ដង និងស្មើ១ដង ប្រកួតលើកចុងក្រោយក្រុមទាំង២ស្មើគ្នា ០ទល់០ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ ។ កីឡាករក្រុមទាំង២ដែលអាចនឹងបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង៖
ក្រុម Liverpool ៖ Alisson, Robertson, Van Dijk, Matip, Alexander-Arnold, Fabinho, Henderson, Keita, Salah, Mané, Diaz។
ក្រុម Real Madrid ៖ Courtois, Carvajal, Militão, Alaba, Mendy, Kroos, Casemiro, Modric, Valverde, Benzema, Vinícius ៕ (រូបភាព ៖ soccerway.com/uefa.com)