តាមប្រភពព័ត៌មានពីអង្គការសហប្រជាជាតិបានឱ្យដឹងថា អំពើហិង្សានៅភាគខាងកើតសាធារណរដ្ឋកុងហ្គោក្នុងមួយសប្តាហ៍កន្លងមក បណ្តាលឱ្យពលរដ្ឋរហូតដល់ជាង៧២ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។
ក្រុមឧទ្ទាម M23 បានប្រកាសថា តំណាងឱ្យផលប្រយោជន៍ជនជាតិភាគតិច Tutsis នៅតំបន់ភាគខាងត្បូងសាធារណរដ្ឋកុងហ្គោ ហើយរៀបចំការវាយប្រហារ ទ្រង់ទ្រាយធំ ចាប់តាំងពីការក្រោកឡើងបះបោរនៅឆ្នាំ២០១២-២០១៣មក។
សង្គ្រាមទ្រង់ទ្រាយធំនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុង Goma នៅភាគខាងកើតសាធារណរដ្ឋកុងហ្គោ ហើយក្រុមឧទ្ទាមដណ្តើមបានទីតាំងយោធាធំបំផុតរបស់កម្លាំងទាហានរដ្ឋាភិបាល ក្នុងតំបន់។
អង្គការជនភៀសខ្លួនអន្តរជាតិ បានប្រកាសថា មានពលរដ្ឋសាធារណរដ្ឋកុងហ្គោជាង៧២ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងក្នុងពេល១សប្តាហ៍ និង ពលរដ្ឋជាង៧ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ តាមតួលេខរបស់អង្គការសហប្រជាជាតិ សាធារណរដ្ឋកុងហ្គោមានពលរដ្ឋ ៥,៦លាននាក់ធ្វើចំណាកស្រុក ៕ ដោយធីរីណា
រូបថត : SPL