ទំនាក់ទំនងសេដ្ឋកិច្ចជាប្រធានបទសំខាន់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អីុរ៉ង់របស់ប្រធានាធិបតីកូរ៉េខាងត្បូង

ចែករំលែក៖

ក្រោយពេលដែលអីុរ៉ង់រួចផុតពីការដាក់ ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ អីុរ៉ង់ បានក្លាយទៅជាគោលដៅនៃការវិនិយោគរបស់ប្រទេសជាច្រើនក្នុងនោះមានជប៉ុន កូរ៉េខាងត្បូង និងប្រទេសក្នុងតំបន់អឺរ៉ុប។

ទីផ្សារនៅក្នុងប្រទេសអីុរ៉ង់បានទាក់ទាញ ក្រុមវិនិយោគជាច្រើនជុំវិញពិភពលោក ខណៈដែលតំបន់អឺរ៉ុបប្រឈមនឹងវិបត្តិសេដ្ឋ កិច្ច និងជនភៀសខ្លួនអុកឡុកនៅអឺរ៉ុប។ កន្លងមកមន្ត្រីជាន់ខ្ពស់ជប៉ុនក៏បានធ្វើទស្សន កិច្ចទៅកាន់អីុរ៉ង់ដែរ ដើម្បីរឹតចំណងមិត្តភាព ទ្វេភាគីឲ្យកាន់តែប្រសើរឡើង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ គឺជាប្រធានាធិបតីកូរ៉េខាង ត្បូងដំបូងគេបង្អស់ដែលអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋជាលើកទីមួយនៅក្នុង ប្រទេសអីុរ៉ង់គិតចាប់តាំងពីជាងកន្លះសត វត្សរ៍មក។ ជាទស្សនកិច្ចដែលមានលក្ខណៈ ពិសេសប្រកបដោយអត្ថន័យបែបប្រវត្តិសាស្ត្រផង និងមានកម្មវត្ថុពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផង។ ដំណើរទស្សន កិច្ចរបស់លោកស្រីផាក គឿនហេ នៅ ប្រទេសអុីរ៉ង់ត្រូវបានចាត់ទុកជាទស្សន កិច្ចដ៏ពិសេស ពីព្រោះនេះគឺជាលើកទីមួយហើយដែលមានជំនួបថ្នាក់ប្រមុខរដ្ឋរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៥៤ឆ្នាំដែលកូរ៉េខាងត្បូង និងអុីរ៉ង់ភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាមក។

កាលពីឆ្នាំ១៩៧៩ មេដឹកនាំប្រទេស ទាំងពីរគ្រោងជួបគ្នា តែត្រូវបរាជ័យលុប ចោលទៅវិញ។ កាលណោះនៅក្នុងប្រទេស កូរ៉េខាងត្បូងមានវិបត្តិផ្តួលរំលំរដ្ឋាភិបាលនិងឃាតកម្មសម្លាប់ប្រធានាធិបតីលោក ផាក ជុងហ៊ី ដែលជាឪពុកលោកស្រីប្រធា នាធិបតីផាក គឿនហេ ផ្ទាល់តែម្តងពី សំណាក់ភ្នាក់ងារសម្ងាត់របស់ប្រទេស។

កូរ៉េខាងត្បូងរំពឹងខ្លាំងលើដំណើរទស្សន កិច្ចផ្លូវរដ្ឋមួយនេះបើមើលទៅលើទំហំនៃ គណៈប្រតិភូ និងអ្នកនិយោគគ្រាក់ៗដែលអមដំណើរលោកស្រីប្រធានាធិបតី។ ថៅ កែក្រុមហ៊ុនចំនួន២៤០រូបមានជាអាទិ៍ ប្រធានក្រុមហ៊ុនសាមស៊ុង និងហ៊ីយ៉ាន់ដាយ មានវត្តមានគ្រប់គ្នាលើទឹកដីអុីរ៉ង់ដើម្បី សាកល្បងចុះហត្ថលេខាលើកិច្ចសន្យាមួយ ខ្សែរវាងអុីរ៉ង់នឹងកូរ៉េខាងត្បូង។

តាំងពីអុីរ៉ង់បើកចំហទីផ្សារដល់អន្តរ ជាតិមកមានការប្រកួតប្រជែងដណ្តើម ទីផ្សារគ្នាខ្លាំងណាស់ ប៉ុន្តែទីក្រុងសេអ៊ូល សង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងនឹកឃើញអំពីកិច្ចសហប្រតិបត្តិការដ៏រលូនប្រសើរបំផុត រវាងប្រទេសទាំងពីរ ជាពិសេសក្នុងពេល ដែលអុីរ៉ង់កំពុងជាប់ទណ្ឌកម្មអន្តរជាតិ។

លោកស្រីប្រធានាធិបតីផាក គឿនហេ សង្ឃឹមថា នឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលអាចមានទំហំដល់ទៅ១០ពាន់លានដុល្លារ។

អុីរ៉ង់ជាប្រទេសដែលមានឥទ្ធិពលយ៉ាង ខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយក៏ជា ប្រទេសសម្បូរទៅដោយធនធានធម្មជាតិប្រេង ដែលជាការចង់បានរបស់ប្រទេសជាច្រើននៅលើពិភពលោក។ ក្រោយការបញ្ចប់ ទណ្ឌកម្មអុីរ៉ង់ក៏បានលក់ប្រេងទៅកាន់ទីផ្សារ នានាជុំវិញពិភពលោកក្នុងនោះមានតំបន់អឺរ៉ុបនិងអាស៊ី៕

sdfsd

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print