ក្រុមចោរប្រដាប់អាវុធ១ក្រុម ចូលប្លន់យកលុយពីថៅកែចន្ទីរយកលុយបាន៣មឺុនដុល្លាជាងនៅស្រុកចំការលើ

ចែករំលែក៖

ខេត្តកំពង់ចាមៈ ក្រុមចោរ៤នាក់ប្រដាប់ដោយអាវុធបីដើម(វែងមួយខ្លីពីរ) បានធ្វើសកម្មភាពចូលប្លន់ផ្ទះថៅកែគ្រាប់ស្វាយចន្ទីយកអស់ប្រាក់ជាង៣មឺុនដុល្លា។

ហេតុការនេះកើតឡើងនៅម៉ោង១០ៈ៣០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិស្ពឺ(ក)ឃុំជ័យយោ ស្រុកចំការលើខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះក្នុងករណីនេះមាន ឈ្មោះ នូ ផេង អាយុ៤៨ឆ្នាំ ប្រពន្ធ ឈ្មោះ កានសុភា អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ_ឃំុខាងលើ។ ហើយក្រុមជនសង្ស័យបាន ធ្វើសកម្មភាពចាប់ចងប្ដីនិងខ្សែលួស រួចភ្ជង់ប្រពន្ធ អោយឡើងលើផ្ទះយកប្រាក់អោយនិងវាយក្បាលមួយកាំភ្លើងខ្លីរួចប្រមូលយកលុយចេញដោយសុវត្ថិភាព។ តាមបំភ្លឺពីម្ជាស់ផ្ទះរងគ្រោះបានឲ្យដឹងថា សកម្មភាពចោរដូចគ្នាបេះបិទទៅនិងក្រុមចោរដែលចូលប្លន់នៅផ្ទះថៅកែដំឡូងស្រុកកំពង់សៀមកាលពីអាទិត្យមុន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ករណីនេះសមត្ថកិច្ចគ្រប់ស្ថាប័នកំពុងដុតដៃដុតជើងស្រាវជ្រវរកក្រុមជនល្មើសដើម្បីចាប់យកមកផ្តន្ទាទោសឲ្យខានតែបានចំពោះមុខច្បាប់៕​

image image image image

ដោយវណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print