ឃាត់ខ្លួនជនជាតិវៀតណាម១៨នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន១៨នាក់ដែលចូលមកធ្វើការងារជាកម្មករខុសច្បាប់ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅទីតាំងសិប្បកម្មកែច្នៃឈើនិងទិញអេតចាយ ស្ថិតក្នុងភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងមានការចូលរួមពីមន្ត្រីនគរបាលជាច្រើននាក់ទៀត ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការសមត្ថកិច្ចឃាត់ខ្លួនជនបរទេសអន្តោប្រវេសន៍ជាជនជាតិវៀតណាមចំនួន១៨នាក់ ស្រីម្នាក់ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនិតិវិធី ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលចូលរួមក្នុងប្រតិបត្តិការបានឲ្យដឹងថា ជាទូទៅ ពេលឃាត់ខ្លួនហើយជនបរទេសអន្តោប្រវេសន៍ទាំងអស់និងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តប្រវេសន៍ដើម្បីត្រួតពិនិត្យឯកសាពាក់ព័ន្ធការចូលមកធ្វើការងារជាកម្មករនៅក្នុងប្រទេសកម្ពុជា ។ ប្រសិនបើគ្មានលិខិតស្នាមស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្មពុជាទេនោះ និងត្រូវប្រឈមមុខ បណ្តេញទៅប្រទេសដើមវិញ ។ តែមុននិងបណ្តេញចេញ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅមន្ត្រីស្ថានទូតរបស់ប្រទេសវៀតណាមឲ្យមកពិនិត្យនិងបំពេញឯកសារទទួលយកជនជាតិវៀតណាមត្រឡប់ទៅវិញ ប្រសិនបើមន្ត្រីស្ថានទូតមិនទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ទាំងនោះក៍ត្រូវបណ្តេញចេញទៅប្រទេសដើមវិញដែរ ៕

20160503175347 (1)

20160503175347 (2)

20160503175347

20160503175348

20160503175349 (1)

20160503175349

20160503175350

ដោយ៖ សណ្តោស

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print