ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាវាយគំរាមយកលុយ និងរបស់របរមានតម្លៃ ពីបងប្អូនប្រជាពលរដ្ធយ៉ាងសកម្ម និងជាជនឈ្លាតឱកាស ត្រូវនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ខែ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ទ្រី សឿន អាយុ ៣៤ ឆ្នាំស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពីលោកនាយប៉ុស្តិ៍ចោមចៅបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍បានជិះម៉ូតូចេញល្បាតការពារក្នុងភូមិសាស្ត្រស្មុកស្មាញ ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការ ខណៈមកដល់ចំណុចខាងលិចរបររោងចក្រកាណាឌីយ៉ា កម្លាំងក៏ប្រទះឃើញជនសង្ស័យដែលជាមុខសញ្ញាចាស់ និងជាជនសង្ស័យដែលប្រជាពលរដ្ធធ្លាប់ដាក់ពាក្យបណ្តឹងពីមុនមក កម្លាំងក៏ចាប់ឃាត់ខ្លួនតែម្តង ។
ក្រោយពេលយកមកដល់ប៉ុស្តិ៍សួរនាំ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពបានប្រហែងជាង៣០ដង។ ក្រោយពេលសួរនាំរួចសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកានអធិការដ្ឋានខណ្ឌដើម្បីចាត់ការបន្តតាមនិតិវិធី៕


ដោយ៖ សុខាសែនជ័យ
...