ពលករ​ខ្មែរ​លី​បារីឆ្លង​ដែន​ម្នាក់​ ត្រូវទាហាន​វៀតណាមបាញ់​ឱ្យ​របួស

ចែករំលែក៖

ខេត្តកំពត៖ បើ​តាមការបញ្ជាក់ពី​យុវជន​ឈ្មោះ​ ជឿ​ង ហុង ដែល​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២នេះ​ថា៖​ រូបគេបានរងរបួស​ជើង​ខាងស្ដាំ ដោយសារគ្រាប់​កាំភ្លើង​កង​ទាហាន​វៀតណាម​ បានបា​​ញ់​រះ​មក​លើ​ក្រុម​ពលករ​ខ្មែរ​ដែលកំពុង​លី​បារី​«​ហេ​រ៉ូង​» ឆ្លង​ដែន​ចំនួន​១៤​នាក់​ បណ្ដាលឱ្យ​ពលករ​ផ្សេងៗ​នាំគ្នា​រត់ចែក​ជេីង។

ប្រភពដដែលបន្តថា​ ករណី​ខាងលើ​នេះ​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២​ នៅ​ចំណុច​​​ស្ពាន​មុខ​បង្គោល​លេខ​៣០៩ ​ក្នុងភូមិ​កោះ​ចំការ​ ឃុំ​បឹង​សា​ខាងត្បូង ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត ។

ជនរងគ្រោះ​ បានឱ្យដឹងទៀតថា៖​ មុនពេលកេីតហេតុ​រូបគេ​ជាមួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់ បាន​ជញ្ជូន​បារី​ឆ្លង​ដែន​ចូល​ទៅ​វៀតណាម​ខ្លួន​ក៏​បាន​ស្ពាយ​បារី​ចំនួន​២​កេះ ស្មើ​និង​មួយ​រយ​សុង​ដើរ​ឆ្លង​ទឹក​ឆ្លង​ភក់​ប្រហែល​មួយ​គីឡូ​ចូល​ទៅ​វៀតណាម ។​ ភ្លាម​នោះ គ្រាន់តែ​ដើរ​ដល់​ចំណុច​ស្ពាន​បង្គោលលេខ​៣០៩​ ​ស្រាប់តែ​វៀតណាម​បាន​ស្រែក ប៉ុន្តែ​ពួក​គាត់​មិន​ចេះ​ភាសារ​វៀតណាម។ តែ​អ្នកខ្លះ​ទៀត​បាន​ដើរ​ឆ្លងស្ពាន ស្រាប់តែ​វៀតណាម​បាន​បាញ់​មក​លើ​ខ្លួន​តែ​ម្ដង បណ្ដាល​ឱ្យ​​ត្រូវ​របួស​ជើង​ម្ខាងតែម្តង។

ប្រភពដដែលបន្តថា​ នៅពេល​ដែលរូបគេ​ត្រូវ​របួស និងបាន​រត់​ចេញពី​កន្លែង​គ្រោះថ្នាក់ ព្រមទាំង​អ្នក​លី​បារី​ផ្សេង​ៗ​ទៀត​ជាង​ ១០នាក់​រត់​បែក​គ្នា​អស់។ បន្ទាប់មករូបគេ​ ក៏បាន​ដើរមក​លាង​ឈាម​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​មិនយូ​រប៉ុន្មាន​ខ្លួនក៏​បាន​ដួល​សន្លប់ ហើយ​មាន​អ្នក​រួម​ដំណើរ​បី​នាក់​ទៀត​ ​បាន​សែង​យក​មក​ដល់​ទូក​រួចដឹក​យក​មក​ព្យាបាល​នៅ​គ្លីនិក​តែម្តង​។

ជុំវិញករណីនេះដែរ​ លោក​ឧត្តម​សេនី​ត្រី​ម្នាក់​ ទទួល​បន្ទុក​កិ​ច្ច​ការ​ព្រំដែន​ នៅថ្ងៃនេះក៏បាន​ចូល​ទៅ​សាកសួរ​ជន​រង​គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ ដេីម្បីសាកសួរ​ព័ត៌មាន​លម្អិត​ផងដែរ​ និងបានបញ្ជាក់ដែរថា៖ ករណីទាហានវៀតណាម​ ​បាញ់​រះនោះ​សង្ស័យ​ជា​គ្រាប់​កាំភ្លើង​កែ​ច្នៃ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print