មេឧក្រិដ្ឋកម្មព្រៃឈើ! ជឹម វ័យ នៅតែបន្តសកម្មភាព អាចពាក់ព័ន្ធមន្ត្រីបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋរស់នៅចំណុចបាតឆ្នាំង រាំងខ្វាវ និងមល់ ស្ថិតនៅភូមិក្សត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រាយការណ៍ថា បច្ចុប្បន្ន គេនៅតែសង្កេតឃើញមេឧក្រិដ្ឋកម្មព្រៃឈើឈ្មោះជឹម វ័យ នៅតែបន្តសកម្មភាព អារច្រៀក ដឹកជញ្ជូនតាមមធ្យោបាយរថយន្តកែច្នៃធំៗ បើទោះបីជាកន្លងមកសមត្ថកិច្ចធ្វើការបង្រ្កាប ពិន័យអន្តរការណ៍ និងធ្វើកិច្ចសន្យាជាញឹកញយក្ដី ម្ដងអាចជាប់ពាក់ព័ន្ធមន្រ្តីជំនាញ(បរិស្ថាន)ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ សាជាថ្មី ។

សេចក្តីរាយការណ៍ខាងលើបន្ដថា មេឧក្រិដ្ឋកម្មឈ្មោះជឹម វ័យ មានទីលំនៅក្បែរសាលាឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដាក់កម្មករ និងម៉ាស៊ីនត្រង់ន័រ មិនក្រោម១៥គ្រឿងនោះទេនៅក្នុងព្រៃអភិរក្ស(ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់)ខេត្តពោធិ៍សាត់ ដើម្បីអារច្រៀងលាន់លឺឡើងរំពងព្រៃ រួចដឹកជញ្ជូនឆ្លងកាត់ស្នាក់ការរង(អំពិល)ដែលមានមន្រ្តីបរិស្ថានឈរជើងនៅទីនោះ បន្តចុះមកចំណុចបាតឆ្នាំង ខ្នងស្រែលាច មល់ និងរាំងខ្វាវ ដែលមានសមត្ថកិច្ចច្រើនស្ថាប័នរួមទាំងកម្លាំងកងរាជអាវុធហត្ថផងដែរ ទើបបន្តដំណើរឆ្លងកាត់ឃុំឈើតុំ និងឃុំស្វាយស ដែលមានសមត្ថកិច្ចជំនាញមេព្រៃ លោក សុខ ប្រសិទ្ធ ជានាយសង្កាត់រដ្ឋបាលព្រៃឈើនៅទីនោះស្រាប់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួងមហាផ្ទៃជាដើម ចងអង្រឹងរណេងរណងតាមដងផ្លវបន្ដាក់គ្នាដូចខ្ចង ដើម្បីចជំរិតទារលុយ ប៉ុន្តែមេឧក្រិដ្ឋកម្មព្រៃឈើ(ជឹម វ័យ)ទៅដល់គោលដៅនៅភូមិ.ឃុំរបស់គាត់ នៅស្រុកក្រគរដោយសុវត្ថិភាព ដើម្បីលក់ចែកចាយឈើយ៉ាងរំភើយ ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា សូមឲ្យម្ចាស់ករណីបង្ក្រាបបទល្មើសធនធានធម្មជាតិ(ថ្នាក់ជាតិ)មេតាពិនិត្យសារឡើងវិញ ខណៈមេឧក្រិដ្ឋកម្មព្រៃឈើ(ជឹម វ័យ)ឆ្លងកាត់សមត្ថកិច្ចទៅមកៗដល់ទៅចំនួន២ស្រុក គឺ ស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខណៈក្នុងនោះក៍មាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចថ្នាក់ក្រសួងផង និងកម្លាំងបង្រ្កាបបទល្មើសថ្នាក់ជាតិថែមទៀត ទើបទៅដល់កន្លែងប្រព្រិត្ត គឺ(ដែនជំរកសត្វព្រៃភ្មំឱរ៉ាល់ ខេត្តពោធិ៍សាត់)ដែលជាដែនសមត្ថកិច្ចមន្រ្តីជំនាញ(បរិស្ថាន)បញ្ហាមេឧកក្រិដ្ឋព្រៃឈើឈ្មោះជឹម វ័យ ខាងលើផង ៕ ដោយ ប៉ឹម ពិន

...

IMG_6193

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print