លោកបោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបុរី ប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម​បានអញ្ជេីញ​ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប និងសន្និដ្ឋានវាយតម្លៃលទ្ធផលការងារចុះយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃពុធ ទី១​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ លោកបោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបុរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម​ បានអញ្ជេីញ​ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបនិងសន្និដ្ឋានវាយតម្លៃលទ្ធផលការងារនៃការចុះយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

មានប្រសាសន៍នា​ឱកាសនោះ​ លោកបោន ប៊ិន បានថ្លែងអំណរគុណ​និងកោតសរសេីរចំពោះក្រុមការងារ​ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំចំណោម​ដែលបានខិតខំយ៉ាងសស្រាក់សស្រាំចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន​ដោយមិនខ្លាចនឿយហត់។

លោកបានបន្តថា​ គណបក្សប្រជាជនកម្ពុជា​ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ជាង៤០ឆ្នាំកន្លងមកនេះ​ ដោយសារតែមានការជឿទុកចិត្តនិងគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស​បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​រហូតដល់ពេលបច្ចុប្បន្ននេះ​ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រេីនលើគ្រប់វិស័យ។

លោកបោន​ ប៊ិន​ បានបញ្ជាក់ទៀតថា​ គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជននឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ​ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

លោកក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានមកដល់​នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នាផងដែរ ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print