សារលិខិត សម្ដេចតេជោ ក្នុងឱកាសខួបលើកទី៧៣ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២

សូមថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
បងប្អូនជនរួមជាតិ និងក្មួយៗ ចៅៗ កុមារា កុមារីជាទីស្រឡាញ់!

ខ្ញុំសូមទទួលស្គាល់ថា កម្ពុជាយើងមិនបានរៀបចំប្រារព្ធមីទ្ទិញអបអរសាទរដល់ក្មួយៗ ចៅៗ ជាទីស្រឡាញ់ រាប់អានរយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០- ២០២១ និងឆ្នាំ២០២២។ តែទោះជាយ៉ាងណាក៏ដោយ ក្នុង នាមប្រមុខរាជរដ្ឋាភិបាល ក៏មិនដែលបំភ្លេចថ្ងៃជាប្រវត្តិសាស្ត្ររបស់ក្មួយៗ ចៅៗដែរ។ ឆ្នាំនេះ គឺ ជាខួបលើកទី ៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារ កម្ពុជា ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមសម្ដែងនូវមនោសញ្ចេតនានឹករលឹក និងព្រួយ បារម្ភពីសុខទុក្ខរបស់បងប្អូនជនរួមជាតិជាពិសេសក្មួយៗ ចៅៗទាំងអស់ទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបី ជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិឱ្យបានអធិកអធម៌យ៉ាងណាក្តី ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាយើងបាននិងកំពុងអនុវត្តសិទ្ធិចម្បងមួយដែលធំដំបូងបំផុត គឺសិទ្ធិរស់រាន មានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដែលយើងអាច បង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ ជាពិសេស ក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់សមាគម អាស៊ាន កម្ពុជាយើងជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេសម្រាប់អាត្រាស្លាប់ និងឆ្លងតិចជាងគ។ ស្របជាមួយគ្នានោះដែរ យើងបានជួយអន្តរាគមន៍សម្រាប់ដល់គ្រួសារកុមារក្រីក្រ តាមរយៈការផ្តល់សាច់ប្រាក់ មានអាត្រាខ្ពស់ជាងគេ ដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់។ លើសពីនេះទៅទៀត កន្លងមក យើងបានអនុវត្តនូវការងារយុទ្ធសាស្ត្រមួយចំនួនក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តសិទ្ធិកុមារអនុលោម តាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមាន រួមមាន លើកកម្ពស់ការអនុវត្តកិច្ចការពារកុមារលើគ្រប់វិស័យ ទាំងតាមប្រព័ន្ធអនឡាញនិងដោយផ្ទាល់ ជំរុញការចូល រួមរបស់កុមារនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនសិទ្ធិក្នុងការអភិវឌ្ឍតាមរយៈការសិក្សាបែបឌីជីថល Elearing)។ ហើយថ្មីៗ កម្ពុជាយើងក៏បានចូលរួមជជែកពិភាក្សាដេញដោលថ្នាក់អន្តរជាតិសម្រាប់ការអនុវត្ត សិទ្ធិ របស់ក្មួយៗ ចៅៗផងដែរ។ ជាមួយគ្នានោះផងដែរ ដើម្បីចូលរួមអបអរសាទរក្នុងទិវានេះ ក្រសួង ស្ថាប័នដែល ជាសេនាធិការរបស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងក្រោមជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យកុមារ ប្រកបដោយការទទួលខុសត្រូវ និងរឹងមាំបំផុតក្នុងការជំរុញឱ្យមាននវានុវត្តន៍ និងនិរន្តរភាពរបស់កម្មវិធី ដោយបង្កើតនូវច្បាប់ បទដ្ឋានគតិយុត្តិ ផែនការប្រត្តិបត្តិ និងជំរុញការអនុត្តយន្តការដែលមានស្រាប់សម្រាប់ ក្មួយៗ ចៅៗ – សំដៅឧត្តមប្រយោជន៍របស់ក្មួយៗ ចៅៗគ្រប់ៗគ្នា។ បន្ថែមលើនេះទៀតផងដែរ យើងក៏បាន បំពេញការងារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា មណ្ឌលស្តារនីតិសម្បទា កុមាររងគ្រោះនិងងាយរងគ្រោះ ព្រម ទាំងកុមារនៅតាមសហគមន៍ផងដែរ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញ ចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ ត្រូវ ទទួលស្គាល់ថា កុមារគឺជាអ្នកដែលត្រូវបន្តវេនក្នុងការជួយស្តារ កសាង និងអភិវឌ្ឍសង្គមកម្ពុជា សូមកុំអស់ សង្ឃឹម ប្រទេសកម្ពុជាយើងកំពុងតែត្រូវការមនុស្សដែលមានធនធាន រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹង បង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។

សូចនាករអភិវឌ្ឍជុំវិញពិភពលោកបានធ្លាក់ចុះទៅរកកម្រិតមួយដូចមុនពេលមានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព(SDGs)។ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ និងត្រូវបានពង្រឹងកាន់តែរឹងមាំថែម ទៀត ដោយឈរលើជំហរសង្កិតភាព គណនេយ្យភាព និងការទទួលខុសត្រូវ។ ក្នុងនាមជាសមាជិកភាពជា ដៃគូសកលដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ កម្ពុជាយើងបានបោះជំហានទៅមុខក្នុងឆន្ទៈបង្ហាញការប្តេជ្ញ ចិត្តរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារ សំដៅធ្វើឱ្យកាន់តែ ប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។ អាស្រ័យហេតុនេះហើយ ទើបកម្ពុជាបានក្លាយជាប្រទេស ក្នុងបណ្តាប្រទេសអាស៊ាន ដែលត្រូវបានជ្រើសរើសសម្រាប់ការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើហិង្សា លើកុមារ

ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្ដល់ភស្តុតាងជាក់លាក់ន អំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះ រួមទាំងបញ្ហាប្រឈមនានា ហើយ នាពេលថ្មីនេះ កម្ពុជាយើងបានសម្រេចលទ្ធផលដ៏ធំៗជាច្រើនសម្រាប់កុមារកម្ពុជាយើង ដែលរួមមានការ អនុម័ត និងដាក់ឱ្យអនុវត្តផែនការប្រត្តិបត្តិការបង្ការទប់ស្កាត់ ការរំលោភបំពាន និងកេងប្រវញ្ចផ្លូវភេទលើ កុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារ កុមារ ឆ្នាំ២០២១-២០២៥ គោលនយោយស្ដីពីការចិញ្ចឹមកូនតាមរយៈឪពុកម្ដាយធម៌និងសាច់ញាត្តិ គោល ការណ៍ណែនាំស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ និងសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារ។ល។ ម៉្យាងវិញទៀត យើងដឹងហើយថាកិច្ចការពារកុមារ សុវត្ថិភាពរបស់កុមារ ការអនុវត្តសិទ្ធិកុមារគ្រប់ជ្រុងជ្រោយ គឺត្រូវធ្វើឡើងដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះរឿងកុមារ ជាការងារពហុវិស័យដែលត្រូវបំពេញរួមគ្នា។ ដូច្នេះសម្រាប់ថវិកាជាតិរបស់យើង បានផ្តល់ជូននៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធពីថ្នាក់ជាតិ ដល់ថ្នាក់ ក្រោមជាតិ។

រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាពនិងគុណធម៌នៃការរស់នៅដោយចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងតម្លាភាព សង្គម ព្រមទាំងជំរុញឱ្យមានឱកាសក្នុងការអភិវឌ្ឍគ្រប់វិស័យ គ្រប់កម្រិត។ ក្នុងន័យនេះ យើងមានបេសកកម្ម រួមគ្នាមួយ គឺជំរុញការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំង អស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការទប់ស្កាត់អន្តរគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើន ឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បី ឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
សូមអានទាំងស្រុងនូវ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ ដូចខាងក្រោម ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print