អគ្គនាយកស៊ីម៉ាក់​៖​ ខ្ញុំធ្លាប់ជាកុមារឆ្លងកាត់សង្គ្រាម​ បានទទួលនូវរសជាតិជីវិតមហាទុក្ខវេទនានិងគ្មានសង្ឃឹម​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១ ខែមិថុនា​​ ឆ្នាំ​២០២២នេះថា​៖​ សូមអបអរសាទរខួបលេីកទី៧៣នៃទិវាកុមារអន្តរជាតិ១មិថុនា​! អរគុណសន្តិភាព​! សន្តិភាពជាមូលដ្ឋានយ៉ាងសំខាន់បំផុតក្នុងការធានានិងលេីកកំពស់សិទ្ធិកុមារនិងអី្វៗជាអនាគតរុងរឿងរបស់កុមារ! ។

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានគូសបញ្ជាក់ថា៖​ ខ្ញុំធ្លាប់ជាកុមារឆ្លងកាត់សង្គ្រាម​ បានទទួលនូវរសជាតិជីវិតមហាទុក្ខវេទនានិងគ្មានសង្ឃឹម​។ លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ គ្មានសិទ្ធិស្អីទេ​ បេីសិនជាប្រទេសធ្លាក់ក្នុងសង្គ្រាមហេីយនោះ! ចងចាំជានិច្ច​មិនអាចបំភ្លេចបាន!

គួរបញ្ជាក់ថា​ ថ្ងៃនេះគឺខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print