អ្នកនយោបាយរុស្ស៊ីមានបំណងចង់ចាប់រដ្ឋមន្ត្រីការពារជាតិណាតូ ដើម្បីសួរនាំពីបញ្ហាអ៊ុយក្រែន

ចែករំលែក៖

លោក Morozov អ្នកនយោបាយរុស្ស៊ីបានលើកឡើងថា បណ្តារដ្ឋមន្ត្រីការពារជាតិរបស់ណាតូ មកកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន «ត្រូវតែពិចារណាបន្តិច» ។ លោកក៏បានស្នើឱ្យចាប់ខ្លួនបណ្តារដ្ឋមន្ត្រីការពារជាតិណាតូទាំងអស់ដែលទៅអ៊ុយក្រែនដើម្បីសួរនាំពីការបញ្ជារបស់ប្រទេសលោកខាងលិចទៅលើទីក្រុងកៀវ។

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣១ខែឧសភា បានផ្សាយថា លោក Oleg Morozov ជាអ្នកនយោបាយនៅក្នុងសភារុស្ស៊ីតាំងពីឆ្នាំ១៩៩៣ និងជាសមាជិកគណបក្សឯកភាពជាតិរុស្ស៊ី បានលើកឡើងថា សកម្មភាពរបស់លោកខាងលិចដែលផ្តល់អាវុធទៅឱ្យអ៊ុយក្រែនគឺជាការគំរាមកំហែងដល់ផ្ទាល់ដល់សន្តិសុខរុស្ស៊ី។
លោក Oleg Morozov បន្តទៀតថា «អស់លោកបានដឹងហើយ នោះគឺជាគម្រោងដែលខ្ញុំគិតតាំងពីយូរមកហើយថានៅពេលដ៏ខ្លីខាងមុខ រដ្ឋមន្ត្រីការពារជាតិណាតូណាមួយទៅកាន់អ៊ុយក្រែននឹងត្រូវចាប់ខ្លួនបញ្ជូនទៅកាន់ទីក្រុងមូស្គូសួរនាំឱ្យដឹងពីចេតនាទៅកាន់អ៊ុយក្រែន ថាតើបានចេញបញ្ជាអ្វីខ្លះទៅលើប្រទេសអ៊ុយក្រែនក្នុងការប្រឆាំងរុស្ស៊ី។
កន្លងមកអ្នកនយោបាយជាច្រើន បានទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រមុខអ៊ុយក្រែនក៏ដូចជាការបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែនតទល់ជាមួយរុស្ស៊ី៕ ដោយធីរីណា

...

រូប​ថត​ :​ THE RIO TIMES

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print