ផ្ទុះជំងឺលើសត្វគោ ក្របីចំនួន ១១០ក្បាល និងងាប់១៩ក្បាល នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានសត្វគោ ក្របីឈឺចំនួន១១០ក្បាល និងបានងាប់១៩ក្បាលដោយសារជំងឺ។ចំពោះករណីនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកចន្ទ្រាកំពុងមានការព្រួយបារម្ភជាខ្លាំង ខណ:ដែលមន្ត្រីពេទ្យសត្វស្រុកចន្ទ្រាបានបញ្ជូនមន្រ្តី​ជំនាញ​ចុះទៅពិនិត្យបន្ទាប់ពីទទួលបាន

ព័ត៌មានពីអាជ្ញាធរមូលដ្ឋាន។

    លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដានជំងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផ្ទាល់ ដោយបានណែនាំដល់ម្ចាស់សត្វ និងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀងដែលមានសត្វឈឺសរុបចំនួន១១០ក្បាល ក្នុងនោះមានគោ៤៤ក្បាល ក្របី៥៤ក្បាល កំពុងព្យាបាល និងងាប់១៩ក្បាល ប៉ះពាល់លើប្រជាកសិករចំនួន១៧គ្រួសារ។

    លោកបានបន្តទៀតថា ក្រៅពីជួយព្យាបាលសត្វឈឺ មន្រ្តីបានផ្ដល់ថ្នាំសម្លាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ និងគ្រួសារកសិករដែលមានសត្វឈឺ និងយកវត្ថុវិភាគចំនួន២សំណាក (ដំបារសំបោរ) និងសួតសត្វងាប់ចំនួន២សំណាកយកទីពិនិត្យរោគ និងវិនិច្ឆ័យ ហើយក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគ និងចាក់ថ្នាំព្យាបាលជំងឺសត្វ ចែកថ្នាំសម្លាប់មេរោគ ទៅតាមគ្រួសារចិញ្ចឹមសត្វ ដែលមានសត្វគោក្របីឈឺទាំងអស់នោះផងដែរ៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print