ខេត្តស្វាយរៀង : លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំក្រុមការងាររយុវជនគណបក្សខេត្ត និងស្រុករមាសហែក ចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងចុះតាមខ្នងផ្ទះ នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ រួមមាន លោក ហង្ស វិចិត្រ និងលោក ហែម ពិសិដ្ឋ អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក ស៊ូ ម៉ុល ប្រធានក្រុមការងារយុវជនគណបក្សស្រុករមាសហែក សមាជិកយុវជនក្រុមការងារគណបក្សស្រុក និងសមាជិកបក្សភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបានចុះតាមខ្នងផ្ទះ នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
វត្តមាន១៧នាក់ ស្រី០២នាក់ មេក្រូ១គ្រឿង ឡាន២គ្រឿង និងម៉ូតូ១១គ្រឿង ចុះតាមខ្នងផ្ទះបាន៧ខ្នងផ្ទះ ៕
ដោយ : សិលា