នារីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហាយប្រ៊ីដបួងចង្កូតមិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បើករថយន្ត១គ្រឿងម៉ាកកាមេរីហាយប្រ៊ីដសង្ស័យស្រវឹងស្រា ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតកាលពីវេលាម៉ៅង៣នឹង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកាមេរីហាយប្រ៊ីដ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5946 ដោយម្ចាស់ទំនងជាស្រវឹងស្រាបានបើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ១៤៣ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបួងចង្កូតទៅឆ្វេង បំណងបត់ចូលផ្លូវលេខ២៧៨ ស្រាប់តែបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឱ្យរងការខូចខាត ចំណែកអ្នកបើករថយន្តបង្កគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តខ្ទេច១កំណាត់មុខ នៅនឹងកន្លែងកើតហេតុ ។

ក្រោយមកសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយនាពេលក្រោយ ៕

20160503202348

20160503202345

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print