ឪពុកចុងរំលោភកូនស្រី២នាក់​ នាងមានអាយុ១២​ និង១៤ឆ្នាំរយៈពេលជាង​៤ឆ្នាំ បែរម្តាយថតវីដេអូសម្រាប់ផលិតខ្សែភាពយន្តលក់ទៅវិញ?

ចែករំលែក៖

ប្រទេសចិនៈ ​​តើទឹកចិត្តម្តាយ ដែលជាព្រះ របស់កូនជាគំរូល្អរបស់កូនបាត់ទៅឯណា? រឿងរ៉ាវគួរឲ្យសោក​សង្វេគបានកើតឡើងទៅលើកុមារីពីររូប ដែលមានអាយុទើបតែ ១២ ឆ្នាំ​និង​១៤ឆ្នាំ ត្រូវឪពុកចុង ចាប់បង្ខំរំលោភ បង្ខំទុកនៅក្នុងផ្ទះរយៈពេលជាង​៤ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ម្តាយបង្កើតក៏បានចូលរួម ដោយថតវីដេអូ ពេលដែលប្តីរបស់ខ្លួនចាប់រំលោភកូនបង្កើតរបស់ខ្លួន ដើម្បីផលិតខ្សែ​ភាពយន្តលក់យកប្រាក់ទៀតផង។

ជនរងគ្រោះដែលជាកុមារីពីររូបខាងលើ ទើបតែមានអាយុ​១២និង​១៤ឆ្នាំប៉ុណ្ណោះត្រូវឪពុកចុង អាយុ​៤២ឆ្នាំ ចំណែកម្តាយអាយុ​៣២ឆ្នាំបង្ខំទុករំលោភជាង៤ឆ្នាំកន្លងមកស្ថិតនៅក្នុងផ្ទះរបស់​ជនល្មើសស្ថិតនៅឆ្នេរសមុទ្រភាគខាងជើង រដ្ឋ​Queensland ប្រទេសអូស្ត្រាលី។ ប៉ូលិសបានចាប់ខ្លួនពីរនាក់ប្តីប្រពន្ធចិត្តអប្រិយខាងលើ ក្រោយពេលកូនម្នាក់ក្នុងចំណោមពីរនាក់ បាន និយាយរឿងរ៉ាវប្រាប់មិត្តភ័ក្រ្ត​ ក្នុងឱកាសដ៏គម្រមួយ។

គូរស្វាមីភរិយាខាងលើ រងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងថតវីដេអូទុកធ្វើអាជីវកម្មទៀតផង។ ប្រធានក្រុមស្រាវជ្រាវលោក​ Dave Miles បានឲ្យដឹងថា « ពីរនាក់ប្តីប្រពន្ធខាងលើ បានរួមដៃគ្នាក្នុងការបៀតបៀនផ្លូវភេទកុមារីជាកូនរបស់ខ្លួន។ នៅពេលនេះយើង​បន្ត​ស្រាវជ្រាវពីការធ្វើទារុណកម្មទៅលើកុមារីទាំងពីរនាក់»។ លោកបន្តទៀតថា កុមារីទាំងពីររូប​ត្រូវបានម្តាយបញ្ចុះបញ្ចូល មនោគមន៍វិជ្ជាថា ការធ្វើបែបនេះគឺជារឿងធម្មតា សម្រាប់កុមារីទូទៅ មិនមែនជារឿងចំឡែកនៅឡើយ។ ទាំងនោះហើយបានជាកុមារីទាំងពីរមិនមានសកម្មភាព តបតវិញ ដោយយល់ថានោះជាសកម្មភាពធម្មតាប៉ុណ្ណោះ។

នៅពេលនេះប៉ូលិសកំពុងស្រាវជ្រាវ ថាតើប្តីប្រពន្ធទាំងពីរនាក់ខាងលើ បានលក់ចែកចាយខ្សែ​អាត់វីដេអូស្តីពីការរំលោភ​កូនស្រីរបស់ខ្លួនឯងនៅក្នុងប្រទេសដែរឬទេ?

សកម្មភាពឪពុកម្តាយបៀតបៀនផ្លូវភេទកូនខ្លួនឯង គឺជាបញ្ហាដ៏ស្មុគ្រស្មាញបំផុតនៅក្នុងសង្គម បច្ចុប្បន្ន​ ដោយមានករណីជាច្រើនបានកើតឡើងនាពេលកន្លងមក ពិសេសគឺឪពុកចុងចាប់​រំលោភកូនដើម ជាដើម៕​

image

image

ប្រែសម្រួល៖ ម៉ែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print