ភ្នំពេញ ; សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានផ្ញើរសំលេងពិសេសដល់ជនរួមជាតិ យ៉ាងដូច្នេះថា, ថ្ងៃនេះជាថ្ងៃហែរក្បួនចង់ក្រោយសម្រាប់ ការឃោសនាជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី 5 ។ បន្ទាប់ទៅគឺជាថ្ងៃស្ងប់ស្ងាត់ បន្ថែមទៅដោយសារាចររបស់ខ្ញុំ អំពាវនាវកុំឱ្យ សេពគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹង នៅក្នុងថ្ងៃបោះឆ្នោត ។
សម្ដេចតេជោមានប្រសាសន៍បន្តថា, សូមយកឱកាសនេះអំពាវនាវជូនចំពោះបងប្អូនជនរួមជាតិ បើទោះបីថា កូវីដ 19 ត្រូវបានថមថយ និងអវត្តមានពីប្រទេសរបស់យើង មួយខែទៅហើយក្តី ប៉ុន្តែសូមបងប្អូនជនរួមជាតិ នៅពេលដែលអញ្ជើញទៅបោះឆ្នោតនេះ សូមមេត្តា កុំភ្លេចយកអាកុលសម្រាប់លាងដៃទៅជាមួយ ហើយ ក៏ខិតខំ បើអាចធ្វើបាន ពាក់ម៉ាស និងរក្សាគម្លាត ឱ្យបានល្អ ដើម្បីជាវាងនូវហានិភ័យកើត នៅថ្ងៃបោះឆ្នោត ។ សម្ដេចបន្តថា, ដែលអាចទៅនាំដល់ការឆ្លងឡើងវិញ ។ អាកុលគឺមានភាពចាំបាច់ដើម្បី ឱ្យបងប្អូនសម្រាប់លាងដៃ នៅពេលដែលបោះឆ្នោតរួច ខណៈនៅពេលកាន់ក្រដាស ហើយយើងក៏មិនដឹងថាក្រដាសនោះវាមាន រឿងអ្វីកើតឡើងនៅលើក្រដាសនោះ។ ពិតមែនហើយ ! គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិតជាមានការរៀបចំ ការពារសុវត្ថិភាព ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវគិតអំពីសុវត្ថិភាព ផ្ទាល់ខ្លួន។ ពិតមែនតែមានកាតព្វកិច្ចពាក់ម៉ាស់ ត្រូវបានលើកលែង បើយើងពាក់ម៉ាសកាន់តែជាការល្អ ហើយការរក្សាគម្លាត ពីចន្លោះ១ ទៅចន្លោះ ១ គួរតែត្រូវបានធ្វើ។ ថ្ងៃស្អែកគឺជាថ្ងៃ ប្រមូលផ្ដុំប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់អ្នកដែលមានអាយុគ្រប់បោះឆ្នោត ។ សម្ដេចតេជោហ៊ុនសែន ក៏បានថ្លែងអរគុណចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី4 កន្លងទៅ ដែលនឹងត្រូវផុតអាណត្តិនៅប៉ុន្មានថ្ងៃ ខាងមុខនេះ ។
សម្ដេចមានប្រសាសន៍លើកឡើងថា, នៅពេលដែលយើងធ្លាប់ឆ្លងកាត់វិបត្តិកូវីដ19 ក្រុមប្រឹក្សាឃុំសង្កាត់ដែលបងប្អូនជនរួមជាតិបានបោះឆ្នោតឱ្យកាលពីឆ្នាំ 2017 ពិតជាបានបម្រើប្រជាជនល្អណាស់ ការពារប្រជាជនបានល្អណាស់ ការចាក់វ៉ាក់សាំងទៀតសោត គឺតាមរយៈឃុំសង្កាត់ ភូមិដែលជាអ្នកជួយរៀបចំ បានយ៉ាងល្អដើម្បីឱ្យបងប្អូនយើង បានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ សម្ដេចមិនភ្លេចថា, ជំនន់ជនលិច នៅតាមបណ្ដាខេត្ត រាប់ទាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ថ្នាក់ឃុំសង្កាត់រដ្ឋយើងបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបម្រើដល់ប្រជាពលរដ្ឋ នៅពេលនោះ ។
សម្ដេចថ្លែងទៀតថា, ការបិទខ្ទប់នៅតំបន់ខ្លះ តម្រូវឲ្យអាជ្ញាធរថ្នាក់ឃុំសង្កាត់ នៅពេលនោះធ្វើសកម្មភាពយ៉ាងច្រើន ដើម្បីបម្រើទៅដល់ប្រជាពលរដ្ឋ ។ សម្ដេចលើកឡើងទៀតថា, ខ្ញុំចាំមិនភ្លេចទេការផ្ដល់ជំនួយទាំងឡាយ ត្រូវធ្វើទៅតាមរយៈនៃការរៀបចំ ចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ ដោយផ្ទាល់ពីអាជ្ញាធរឃុំសង្កាត់របស់យើង។ សម្ដេចមិនអាចបំភ្លេចបាននូវគុណបំណាច់ដែលក្រុមប្រឹក្សាឃុំសង្កាត់របស់យើងបានធ្វើកន្លងទៅនេះជូនប្រជាពលរដ្ឋ។
ពិតជាមានក្រុមប្រឹក្សាឃុំសង្កាត់របស់យើងមួយចំនួននឹងជាប់ឆ្នោតឡើងវិញ មួយចំនួនទៀតមិនអាចជាប់ ដោយសារតែកត្តាអាយុ ហើយក៏មិនបានឈរឈ្មោះបោះឆ្នោតទៀត តែយ៉ាងណាក៏ដោយក្នុងរយៈពេល 5 ឆ្នាំកន្លងទៅនេះ បងប្អូនពិតជាបានធ្វើការ ហៅមានការនឿយហត់ ដែលខ្ញុំសូមអរគុណ ហើយសំរាប់បងប្អូនមួយចំនួនធំ គាត់អាចជាប់ឆ្នោតឡើងវិញ ដើម្បីបម្រើការក្នុងពេលខាងមុខទៀត។
សម្ដេចមានប្រសាសន៍បន្តថា, ពិតមែនហើយកំហុសឆ្គងខ្លះ កើតមានជៀសមិនរួច ក៏ប៉ុន្តែកំហុសនោះ ប្រសិនបើប្រៀបធៀបជាមួយនឹង គុណសម្បត្តិដែលសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ បានធ្វើរយៈពេលកន្លងទៅ គឺគុណសម្បត្តិនេះគឺមានធំធេង លើសលប់ ប្រៀបធៀបគុណសម្បត្តិ ដែលមានខាងលើ។
សម្ដេចបន្តថា, សូមអរគុណចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ដែលបានធ្វើកិច្ចការបានយ៉ាងល្អក្នុងពេលកន្លងទៅនេះ ហើយសម្ដេចក៏នៅតែទុកចិត្តទៅលើក្រុមប្រឹក្សាឃុំសង្កាត់ ដែលមិនទាន់អស់អាណត្តិ បន្តការយកចិត្តទុកដាក់មើលសុខទុក្ខប្រជាពលរដ្ឋ នៅពេលដំណើរការបោះឆ្នោតជិតមកដល់ ជាពិសេសការអនុវត្តនូវសារាចរទាំងឡាយ ណែនាំ ពាក់ពន្ធជាមួយនឹងបញ្ហា ការមិនផឹកគ្រឿងស្រវឹង គាត់ដូចជាការ អនុវត្តនូវវិធានការ ទាំងឡាយ ខាងវិស័យសុខាភិបាល ពាក់ព័ន្ធទៅនឹងការ ៣កុំ និង៣ការពារ ។
សម្ដេចតេជោក៏សូមអរគុណសារជាថ្មីជាតិម្តងទៀត ចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ដែលបានបំពេញការងារដ៏ល្អនិងមានគុណបំណាច់ដល់ប្រជាពលរដ្ឋ ដើម្បីអាយុជីវិតប្រជាជនយើង ដោយគ្មានការ រើសអើងគណបក្សនយោបាយ ជាពិសេសដំណាក់កាល នៃការគ្រប់គ្រង ទៅលើកូវីដ19 និងការចាក់វ៉ាក់សាំង ដើម្បីការពារជីវិតប្រជាជន ។ ដោយសារតែមានការទទួលខុសត្រូវ ពីសមាជិក សមាជិកាឃុំសង្កាត់ នេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋរបស់យើង កាត់បន្ថយចំនួនស្លាប់ កាត់បន្ថយចំនួនឆ្លង រហូតទៅដល់គ្មានកូវីថជិត 1ខែកន្លងទៅ ។ នេះជាការលះបង់ខ្ពស់ ទៅដល់សមាជិកសមាជិកាឃុំសង្កាត់របស់យើង មួយចំនួនមិនបានជួបប្រពន្ធកូន ក្នុងមួយរយៈ ដោយសារតែត្រូវបានធ្វើចត្តាឡីស័ក មិនអាចទៅផ្ទះ មិនអាចនាំរកឆ្លង ទៅកាន់ភូមិ ទៅកាន់លំនៅដ្ឋាននោះទេ។
បងប្អូនរស់នៅទៅតាមទីតាំងសង្កាត់ឃុំ ឬទីតាំងដទៃទៀតដើម្បីធ្វើចត្តាឡីស័កខ្លួនឯង ក្រុមគ្រួសាររបស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក៏កំពុងជួបការលំបាក។ ក៏ប៉ុន្តែសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ ខ្លួនឯងបានខិតខំរិះរក គ្រប់មធ្យោបាយដើម្បីសង្គ្រោះ ពលរដ្ឋទូទៅទៅវិញ។ នេះជាស្មារតីលះបង់ដ៏ខ្ពស់ ដែលសម្ដេចមិនភ្លេច និងថ្លែងអំណរគុណ ចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជិតអស់អាណត្តិ ហើយនឹងចូលទៅអាណត្តិថ្មី ដែលមានមួយចំនួនអាចនឹងជាប់ឆ្នោតឡើងវិញ និងមានមួយចំនួនមិនបានជួបឈ្មោះ ឬមិនជាប់ឆ្នោតឡើងវិញ ៕