លោក វេង សាខុន បានចូលរួមក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យនៅកម្ពុជា ឆ្នាំ២០១៦-២០២៥

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅវិមានមិត្តភាព លោក វេង សាខុន បានចូលរួមក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យនៅកម្ពុជា ឆ្នាំ២០១៦-២០២៥ ។ ផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យនៅកម្ពុជា ឆ្នាំ២០១៦-២០២៥ បានរៀបចំតាក់តែងឡើងស្របតាមបរិបទនៃការរីកចម្រើនរបស់កម្ពុជា ពិសេសផ្អែកលើគោលនយោបាយដែលមានស្រាប់ និងគោលគំនិតជាទស្សនទានអភិវឌ្ឍន៍វែងឆ្ងាយ សំដៅធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ មិនមានភាពអត់ឃ្លាននៅត្រឹមឆ្នាំ២០២៥។ ផែនការសកម្មភាពជាតិនេះ បានរួមបញ្ចូលនូវគោលនយោបាយ និងយុទ្ធសាស្រ្តតាមវិស័យនានាដូចជា៖ កសិកម្ម អភិវឌ្ឍន៍ជនបទ អប់រំ និងសុខាភិបាល ជាមួយនិងបញ្ហាអន្តរវិស័យដែលរួមទាំងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ និងសមភាពយេនឌ័រ។ ដើម្បីអនុវត្តបានពេញលេញនូវផែនការសកម្មភាពជាតិ សម្រាប់កាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យនៅកម្ពុជា ក្នុងអំឡុងពេលដប់ឆ្នាំ (២០១៦-២០២៥) ក្រសួងនឹងត្រូវការធនធានទាំងថវិកានិងបច្ចេកទេសយ៉ាងច្រើន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ឃើញថារដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ធនធានថវិកាបន្ថែមទៀត រួមជាមួយនឹងធនធានពីដៃគូអភិវឌ្ឍន៍នានា ដើម្បីឈានទៅសម្រេចគោលដៅ និងគោលបំណង ដូចដែលបានចែងក្នុងផែនការសកម្មភាពជាតិនេះ។ ទន្ទឹមនឹងតម្រូវការធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍ ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងខិតខំស្វែករកយន្តការសម្របសម្រួលនានា ដើម្បីលើកកម្ពស់ការចូលរួម និងការវិនិយោគពីវិស័យឯកជនផងដែរ៕​

image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print