ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនអំពីករណីរក្សាទុកដឹកជញ្ជូនចែកចាយនូវសាធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនអំពីករណីរក្សាទុកដឹកជញ្ជូនចែកចាយសារធាតុញៀនខុសច្បាប់នៅស្រុកកូនមុំ ។

ករណីឃាត់ខ្លួនជនសង្ស័យនោះកាលពីវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកជាបីទៅតឺនលើផ្លូវជាតិលេខ៧៨ ក្នងភូមិតាអង ឃំុតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម សុភាព ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងលុង ខេត្តរតនគិរី ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ស្លាកលេខ រតនគិរី 1B-3185 ជិះមកពីខេត្តស្ទឹងត្រែង។

ប្រភពបន្តថា សមត្ថកិច្ចចម្រុះមានការសង្ស័យក៍បានឆែកឆេររកឃើញនូវ វត្ថុតាងដូចជាម្សៅក្រាមពណ៍សរហៅម៉ាទឹកកក៤កញ្ចប់តូច។ខណៈនោះសមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យតែម្តង ហើយក៏បានដកហូតរួមមានម៉ូតូ១គ្រឿងទូរស័ព្ទដៃ១គ្រឿងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនចំនួន៤កញ្ចប់តូចស្មើនិង៨.៦២ក្រាមនិងវត្ថុសែបគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបំពេញសំណំុរឿងបញ្ជួនទៅតុលាកានៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ ចាត់ការទៅតាមផ្លូវច្បាប់៕

20160503225609

20160503225624

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print